ភ្នំពេញ៖ តារាសម្តែងស្រី រូបស្អាតវ័យក្មេង៤ដួង ដែលកំពុងតែ មានប្រជាប្រិយភាព និងលេចធ្លោ ក្នុងស្រទាប់យុវវ័យ កញ្ញា លី ច័ន្ទសីហា, សុខ សោម៉ាវត្តី, លី អ៊ីវ៉ាធីណា, គង់ ច័ន្ទស្រីមុំ, សុភ័ក្ត្រ កុសុម៉ា និង ភិន សុដាលីស ក្រៅពី ទទួលបាន ភាពជោគជ័យ នៅក្នុងអាជីពសិល្បៈហើយ ពួកគេក៏កំពុងតែត្រៀម នឹងទទួលបានជោគជ័យលើអាជីពថ្មី បន្ថែមទៀត គឺការលក់ទំនិញ និងសម្ភារៈផ្សេងៗតាមប្រព័ន្ធ Online ។

នៅក្នុងសម័យបច្ចុប្បន្ន ដោយសារតែមានបច្ចេកវិទ្យា អ៊ិនធើណេតមានការរីកចម្រើននោះ គេសង្កេតឃើញថា មាន ប្រជាពលរដ្ឋ និងអ្នកសិល្បៈជាច្រើន បានយកប្រព័ន្ធអ៊ីធើណេត ទៅប្រើប្រាស់ជាការ ផ្សព្វផ្សាយផលិតផលរបស់ខ្លួន ជាពិសេសគឺបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់តែម្តង។

នៅក្នុងនោះគេសង្កេតឃើញថា មានវត្តមានអ្នកសិល្បៈជាច្រើន បានយកបណ្តាញទំនាក់ទំនងសង្គម Facebook មក ធ្វើជាកន្លែងបង្កើតមុខរបររកស៊ី ផ្សាយផលិតផលរបស់ខ្លួន និងយកបណ្តាញនេះ ទាក់ទាញការចាប់អារម្មណ៍ និងបង្កើន ប្រជាប្រិយភាព របស់ខ្លួនផងដែរ ។ ជាមួយមួយគ្នានេះ គេឃើញមាន វត្តមានអ្នកសិល្បៈ៦ដួង បានបន្ថែមអាជីពថ្មី ដោយលក់ទំនិញ តាមប្រព័ន្ធ Online មានដូចជា កញ្ញា លី ច័ន្ទសីហា លក់ទឹកអប់ និងនាឡិកា, កញ្ញា សុខ សោម៉ាវត្តី លក់ម្សៅ និងឡេលាបមុខ, កញ្ញា លី អ៊ីវ៉ាធីណា លក់ផលិតផល លាបបំបាត់មុន និងស្នាមប្រហោង, កញ្ញា គង់ ច័ន្ទស្រីមុំ លក់ទឹកអប់ ដែលម៉ាក និងដាក់ឈ្មោះរបស់នាង ថែមទៀតផង, កញ្ញា សុភ័ក្ត្រ កុសុម៉ា លក់កំរាលពូក និងសំលៀកបំពាក់ ហើយនៅចុងក្រោយគឺ កញ្ញា ភិន សុដាលីស គឺនាងលក់ឡេនដាក់ភ្នែក និងគ្រឿងសម្អាងផងដែរ។

បើតាមសម្តីរបស់អ្នក ដែលធ្លាប់លក់ផលិតផលតាម Online បានប្រាប់ឲ្យដឹងថា ការបើកមុខរបរ តាមបណ្តាញ អ៊ីនធើណេតនេះ គឺទទួលបានជោគជ័យ ច្រើនគួរសម ហើយមុខរបរនេះងាយស្រួល ក្នុងការរកស៊ី ដោយមិនចាំបាច់ ចំណាយដើមទុនច្រើន និងបើកហាងឡើយ ៕












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស