ស្រ្តីជនជាតិជប៉ុន បានទទួលអត្ថប្រយោជន៍ជាច្រើន ពីអង្ករអស់ពេលជាច្រើនសតវត្សរ៍ណាស់មកហើយ។ អាថ៌កំបាំងនៃសម្រស់ដ៏ស្រស់ផូរផង់ របស់ពួកគេគ្រាន់តែជាអំណោយដ៏សាមញ្ញ ពីធម្មជាតិប៉ុណ្ណោះ។ ប៉ុន្តែគួរឲ្យសោក ស្តាយ មនុស្សភាគច្រើន មិនបានដឹងពីការពិតនេះ ក្រៅតែពីជនជាតិជប៉ុននោះទេ។ អង្ករពិតជាមានអព្ភូតហេតុដែលធ្វើ ឲ្យស្បែកក្មេងជាងវ័យ យ៉ាងពិតប្រាកដមែន។

ដោយសារស្រូវអង្ករ ជាប្រភពដ៏អស្ចារ្យនៃអាស៊ីត Linoleic និងសារធាតុ​ Squalene ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ខ្លាំង ដែលជួយពន្លឿនការផលិតជាតិកូឡាជែន ពន្យាភាពជ្រួញ ហើយការពារស្បែកពីពន្លឺព្រះអាទិត្យបានទៀតផង។ ម្យ៉ាងវិញទៀត អង្ករសំបូរទៅដោយវីតាមីន E និង សារធាតុ Gamma oryznol យ៉ាងច្រើនក្រៃលែង ដែលមានសមត្ថ ភាពក្នុងការការពារបេះដូង និងជួយឲ្យកម្រិតកូឡេស្តេរ៉ុលថយចុះផងដែរ។ ជាងនេះទៅទៀត វាជួយផ្តល់សំណើម ដល់ស្បែក និងជំរុញចលនាឈាមរត់បានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ ទឹកអង្ករក៏អាចជួយកំចាត់ស្នាមអុជៗ និងបំបាត់ ការរលាក ហើយជួយឲ្យស្បែកអ្នកមានសុខភាពល្អថែមទៀតផង។

ខាងក្រោមជារបៀបធ្វើម៉ាស់អង្ករដែលសាមញ្ញបំផុតតែអាចជួយឲ្យស្បែកមុខ អ្នករលោង គ្មានស្នាម ជ្រីវជ្រួញ ហើយនិងសម្បុរស្បែកដ៏ស្រស់ផូរផង់ ដកស្រង់ពីគេហទំព័របរទេស។

អ្នកគ្រាន់តែត្រូវការ៖

អង្ករ ៣ស្លាបព្រាបាយ

ទឹកដោះគោ ១ស្លាបព្រាបាយ

ទឹកឃ្មុំ ១ស្លាបព្រាបាយ

វិធីធ្វើ៖

ជាដំបូងអ្នកត្រូវ ដាក់អង្ករនោះ ដាំឲ្យពុះ រួចសិតយកតែទឹក។ បន្ទាប់មកទៀត ត្រូវដាក់ទឹកដោះគោក្តៅឧណ្ហៗមួយ ស្លាបព្រាចូលដែរ រួចកូរឲ្យសប់ ហើយចុងក្រោយគឺ ដាក់ទឹកឃ្មុំមួយស្លាបព្រាបន្ថែមទៀត ហើយកូរឲ្យទៅជាល្បាយ ចូលគ្នា។ បន្ទាប់ពីកូរចូលគ្នារួចហើយ ត្រូវយកម៉ាស់នោះ មកបិតលើមុខដែលស្ងួតស្អាត ហើយទុកវារហូតដល់ម៉ាស់ នោះស្ងួត។ លាងសម្អាតមុខអ្នកចេញ ជាមួយទឹកដែលអ្នកយកទៅដាំអង្ករនោះ ជាការស្រេច។

ដើម្បីទទួលបាលទ្ធផលល្អប្រសើរបំផុតនោះ អ្នកគួរគប្បីធ្វើវាយ៉ាងហោចណាស់ ម្តងក្នុងមួយសប្តាហ៍។ អ្នកច្បាស់ជា ភ្ញាក់ផ្អើរយ៉ាងខ្លាំងពេលអ្នកមើលកញ្ចក់ ព្រោះវាជួយឲ្យអ្នក មើលទៅក្មេងជាងវ័យ បានរហូតដល់ទៅ ១០ឆ្នាំ ផងដែរ៕

រូបភាព នៃការបិតម៉ាស់ទឹកអង្ករ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]