អាមេរិក៖ ព្រឹត្តការណ៍ប្រកាសផលិតផលថ្មី របស់ក្រុមហ៊ុន Apple ថ្ងៃទី០៩ ខែកញ្ញា ត្រូវនឹងម៉ោងរំលងអាធ្រាតនៅកម្ពុជា ឆ្លងចូលថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ទៅជាមួយការបង្ហាញជូនឧបករណ៍ទំនើប សេរ៊ីចុងក្រោយជាច្រើនមុខ ទៅដល់អ្នកចូលរួមប្រមាណ ៧,០០០នាក់ នៅក្នុងសាល Bill Graham Civic នៃទីក្រុងសានហ្វ្រានស៊ីស្កូ សហរដ្ឋអាមេរិក និងមានអ្នកតាមដាន ទស្សនាលើអនឡាញបន្តផ្ទាល់ រាប់លាននាក់ជុំវិញពិភពលោក។

ពិតជាដូចការរំពឹងទុកពីអ្នកតាមដាន និងវិភាគ ប្រាកដមែន ថា Apple នឹងប្រកាសចេញនូវទូរសព្ទ iPhone 6S និង iPhone 6S Plus  ក៏ដូចជា Apple TV ហើយក្រៅពីនេះក៏មានឧបករណ៍ផ្សេងៗ មួយចំនួនទៀតផងដែរ។ ខ្មែរឡូតនឹងលើកយកចំនុចសំខាន់ៗ នៅក្នុងព្រឹត្តការណ៍ដ៏ធំមួយនេះ មកបង្ហាញជូនដល់ប្រិយមិត្តបានជ្រាបដូចខាងក្រោម៖

iPhone 6S និង iPhone 6S Plus


  • ទំហំអេក្រង់ដូចជំនាន់មុនដែរ (6 និង 6 Plus)
  • 3D Touch (បច្ចេកវិទ្យា Force Touch)
  • CPU ប្រភេទ 64-bit A9 Chip
  • កាមេរ៉ាខាងក្រោយទំហំ 12MP និងអាចថតវីដេអូក្នុងកំរិត 4K
  • កាមេរ៉ាខាងមុខ ទំហំ 5MP FaceTime HD និងមានកញ្ចក់ភ្លើង Flash ប្រភេទ Retina
  • បច្ចេកវិទ្យា Extra-quick និង Touch ID ថ្មី
  • ល្បឿន WiFi ដល់ទៅ 866 mbps និងអាចប្រើជាមួយ LTE ក្នុងល្បឿន 300 mbps
  • ការកុម្ម៉ង់ទិញ ចាប់ផ្តើមពីថ្ងៃទី ១២ ខែកញ្ញាតទៅ ខណ:ដែលការដាក់លក់ជាផ្លូវការ នៅថ្ងៃទី២៥ ខែកញ្ញាខាងមុខ

New Apple TV


ក្រុមហ៊ុន Apple បានធ្វើការកែប្រែផលិតផលទូរទស្សន៍ (Apple TV) របស់ខ្លួនឡើងវិញ ជាមួយនឹង App Store ថ្មី ប្រព័ន្ធប្រតិបត្តិការថ្មី និងមានតេឡេបញ្ជាបច្ចេកវិទ្យា Multitouch ប៉ុន្តែរចនបថខាងក្រៅ ក្នុងទំរង់ជាប្រអប់ (Box) មិនមានផ្លាស់ប្តូរអ្វីច្រើនគួរឲ្យកត់សម្គាល់នោះទេ។

The IPad Pro

ក្រុមហ៊ុន Apple បានបញ្ចេញនូវ ធេបប្លែត (Tablet) ប្រភេទថ្មីមួយទៀត ដែលមានសមត្ថភាពខ្លាំងជាងម៉ូដែលមុនៗ និងមានអេក្រង់ធំស្អាតជាងមុន ដល់ទៅ 12.9 អ៊ិញ។ ជាមួយអេក្រង់ធំជាងមុន របស់ធេបប្លែតជំនាន់ថ្មីនេះ យើងអាចបង្ហាញក្នុងលក្ខណ:ពុះចែកអេក្រង់ជាពីរកម្មវិធី (Split) ប្រើក្នុងពេលតែមួយបាន។ iPad Pro មានលក្ខណ:សម្បត្តិសំខាន់ៗដូចខាងក្រោម៖

  • ទំហំអេក្រង់ ១២.៩ អ៊ិញ ក្នុងកំរិតរូបភាព ២,៧៣២ x ២,០៤៨
  • កម្រាស់ ៦.៩មីលីម៉ែត្រ និងទម្ងន់ ០.៧គីឡូក្រាម
  • ទំហំអង្គចងចាំ ចាប់ពី 32GB ឡើងទៅ
  • CPU ជំនាន់ថ្មី A9X ដែលលឿនជាង A8 ជិត ២ដង (1.8x)
  • ថាមពលថ្មប្រើបានរយ:ពេល ១០ម៉ោង (Battery Life)
  • កាមេរ៉ាក្រោយ ទំហំ 8MP ប្រភេទ iSight
  • មានបច្ចេកវិទ្យា Touch ID
  • Speaker បញ្ចេញសម្លេងខ្លាំង មានចំនួន ៤កន្លែង



iPad Keyboard

វាជាក្តារវាយអក្សរ សំរាប់ប្រើជាមួយ iPad Pro ស្រដៀងគ្នានឹងក្តាររបស់ Microsoft Surface ផងដែរ។

 

Apple Pencil

យើងអាចហៅវាបានថាជាប៊ិចអេឡិចត្រូនិក ប្រើសំរាប់សរសេរ ឬគូសវាស នៅលើអេក្រង់ របស់ iPad ជាមួយសមត្ថភាពស្គាល់ ឯកតាភិចសែលត្រឹមត្រូវ និងច្បាស់លាស់។ 

iPad Mini 4

ក្រុមហ៊ុន Apple បានបង្កើនសមត្ថភាពគ្រឿងក្នុងរបស់ iPad Mini 4 កាន់តែល្អប្រសើរជាងមុន ពោលគឺពេលនេះ វាមានលក្ខណ:សម្បត្តិខ្លាំង ដូចជា iPad Air 2 អីចឹងដែរ។ 

New Apple Watch

នាឡិកាដៃអេឡិចត្រូនិក របស់ Apple ក៏ត្រូវបានបញ្ចេញជំនាន់ថ្មី ជាមួយការរចនាថ្មីពីម៉ាក Hermes នៅក្នុងព្រឹត្តការណ៍ដ៏ធំនេះផងដែរ ជាពិសេស Apple Watch Sport មានពណ៌ពីរប្រភេទគឺ New Gold និង Rose Gold។

ទាំងនេះជាផលិតផលជំនាន់ថ្មី របស់ក្រុមហ៊ុន Apple កាលពីយប់មិញ តើប្រិយមិត្ត ចាប់អារម្មណ៍ ផលិផលមួយណាជាងគេ?

 

ប្រភព៖ TechCrunch

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]