ភ្នំពេញ៖ កញ្ញា សុភ័ក្ត្រ កុសុម៉ា ជាតារាចម្រៀងប្រឡូកសិល្បៈ តាំងពីកុមារភាព បានប្រាប់ឲ្យដឹងថា ក្នុងមួយរយៈចុងក្រោយនេះ ការងារក្នុងស្រុកជាប់រវល់ច្រើន ទាំងច្រៀងនៅតាមទូរទស្សន៍ និងខនសឺតតាមបណ្ដាខេត្ត ។នៅក្នុងពេលនេះ នាងក៏កំពុងតែមានគម្រោង ចោលការងារក្នុងស្រុកមួយរយៈ ដើម្បីចេញទៅសម្តែង នៅទឹកដីសត្វកង់កូរ៉ូ នៃប្រទេសអូស្ត្រាលីផងដែរ ។

តារាស្រីសម្បុរស្រអែមស្រស់ រូបស្អាតពូកែវោហារស័ព្ទ កញ្ញា សុភ័ក្ត្រ កុសុម៉ា បានប្រាប់ឲ្យដឹង តាមទូរស័ព្ទនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥នេះថា នាងមានការមមាញឹក ជាមួយការងារក្នុងស្រុកច្រើន ដោយនាងត្រូវច្រៀងច្រើនជាងមុន ការងាររវល់ស្ទើរ គ្មានពេលសម្រាកទេ។ ស្របពេលដែលការងារ ក្នុងស្រុកកំពុងតែរីកដុះដាលនោះ នាងក៏មានគម្រោងចេញ ទៅសម្តែងនៅក្រៅប្រទេស នៅដើមឆ្នាំក្រោយនេះបន្ថែមទៀត ដើម្បីឲ្យពុកម៉ែបងប្អូន ខ្មែររស់នៅទីនោះ បានកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។

តារាស្រីវ័យក្មេងរាងតូចច្រឡឹងរូបនេះ បានប្រាប់ឲ្យដឹងថា «នៅដើមខែមេសា ខាងមុខនេះ ខ្ញុំមានគម្រោងចេញទៅសម្តែង នៅអូស្ត្រាលី រយៈពេលប្រហែលជា១ខែកន្លះ ដោយមានរួមដំណើរ ជាមួយអ្នកសិល្បៈខ្លះ ដែលតែខ្ញុំនៅមិនទាន់ច្បាស់ថា មានតារារូបណាខ្លះទេ ។ ម្យ៉ាងទៀត ខ្ញុំមិនទាន់ដឹងច្បាស់ទេថា ត្រូវចេញទៅថ្ងៃណា ព្រោះថាទាល់តែជិតដល់ថ្ងៃ ទើបខ្ញុំដឹងច្បាស់ តែពេលនេះ ខ្ញុំទើបចាប់ផ្តើមរៀបឯកសារ…» ។

កញ្ញា សុភ័ក្ត្រ កុសុម៉ា បានប្រាប់ឲ្យដឹងទៀតថា ក្រៅពីការងារសិល្បៈ មានអាជីពជាអ្នកចម្រៀងនាងក៏មានមុខរបរផ្ទាល់ខ្លួន ក្រៅសិល្បៈដែរ គឺការលក់ឥវ៉ាន់ តាមអនឡាញ ដោយការងារនេះ កំពុងតែដំណើរការជោគជ័យបណ្តើរៗហើយ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា