ក្រុមហ៊ុន Apple មានគម្រោងបង្ហាញ iPhone 5 នឹង iPad Mini នៅថ្ងៃទី 12 ខែកញ្ញា នេះបើតាមគេហទំព័រ iMore បានចេញមកប្រាប់ ។
បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​របស់ iMore បានប្រាប់ថា iPhone 5 នឹងត្រូវបង្ហាញខ្លួនថ្ងៃទី 12 ខែ កញ្ញា ហើយនឹងបើកលក់នៅថ្ងៃទី 21 កញ្ញាផងដែរ ចំពោះ iPad Mini វិញ ខាងគេហទំព័រ iMore បានដឹងនូវដំណឹងខ្លះៗមកហើយ ក្រៅពីនោះ អាចនឹងមានការបង្ហាញ iPod Touch ម៉ូដែលថ្មី រួមទៅដល់ iPod nono ផងដែរ ។
ព័ត៍មានលំអិតពីគេហទំព័រ iMore នៅក្នុងរឿង hardware របស់ iPad Mini មានរូបបែបដូច iPad ទំហំ 9.7″ (iPad1-3) តែ iPad Mini នឹងមានអេក្រង់តូចជាងត្រឹមតែ 7.X Inch ។ ចំណែករឿង iPhone 5 យើងបានដឹងខ្លះៗមកហើយនោះគឺ អេក្រង់ 4​ Inch
( iPhone 4S ត្រឹមតែ 3.5 Inch ) ឌុយសាកគឺប្តូរ ប្រើប្រភេទថ្មី ដោយពេលមុនប្រើ 30 Pin ទៅជា 19 Pin ហើយចំពោះ Sim វិញនោះគឺ ប្រភេទ Nano Sim (ដែលមានខ្នាតតូចជាង Micro Sim) ហើយមកព្រមជាមួយបច្ចេកវិទ្យា 4G LTE (ដូចដែលប្រើជាមួយ The New iPad) ចុងក្រោយនោះគឺ ខ្នាតថ្មទូរស័ព្ទមានទំហំធំជាងមុន ។
ក្រៅពីនេះផងដែរយើងមាន រូបភាព នឹង វីដេអូ របស់ iPhone 5 (Prototype គំរូដើម ) បានបង្ហាញអោយឃើញមកច្បាស់ៗតែម្តង ។
ប្រសិនបើលោកអ្នកចង់ដឹង iPhone 5 បង្ហាញខ្លួននៅថ្ងៃណា សូមចុច Like ខ្ញុំបាទនៅក្នុង Facebook នៅទីនេះដើម្បីទទួលដំណឹងបានមុនគេ

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]