ភ្នំពេញ៖ ក្រុមហ៊ុន Nestle (ខេមបូឌា) ក្រោមស្លាកសញ្ញាផលិតផលទឹកដោះគោឆៅ សញ្ញាខ្លាឃ្លុំ បានរៀបចំកម្មវិធីពិសេសមួយ ហៅថា «បេសកកម្មសម្រករាង ជាមួយទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំ» ដែលបានប្រារព្ធធ្វើ កាលពីថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅនេះ នៅឡាយលីផ្លាហ្សា នៃផ្សារទំនើបអ៊ីអន ភ្នំពេញ ចាប់ពីម៉ោង ៤រសៀល រហូតដល់ម៉ោង ៦ល្ងាច។

នៅក្នុងឳកាសដ៏វិសេសវិសាលនោះ ប្រិយមិត្ត និងអតិថិជនទាំងអស់ មានឳកាសបានជួប សំណេះសំណាលផ្ទាល់ និងរីករាយជាមួយការសម្តែងរបស់កំពូលតារាល្បីៗ ជាច្រើនរូប ដូចជា កញ្ញា មាស សុខសោភា លោក ហ្សូណូ កញ្ញា ឡោម លក្ខិណា កញ្ញា មាន សូនីតា រួមទាំងការសាកល្បងផលិតផល ទឹកដោះគោ សញ្ញាខ្លាឃ្មុំ ដែលពោរពេញដោយគុនប្រយោជន៍ ដ៏សម្បូរបែបសម្រាប់សុខភាព និងការសម្រករាង ដោយឥតគិតថ្លៃ ការប្រឹក្សាយោបល់ អំពីសុខភាពសម្រស់ ការចាប់រង្វាន់ទូរស័ព្ទ ​iPhone 6 និងកម្មវិធីផ្សេងៗជាច្រើនទៀត។

ទឹកដោះគោឆៅ សញ្ញាខ្លាឃ្លុំ វ៉ាយឃីតនីប៊ីន (BEAR BRAND GOLD WHITE KIDNEY BEAN) កំប៉ុងពណ៌បៃតង ជាប្រភេទទឹកដោះគោសម្រាប់សម្រករាង ផ្សំឡើងពីទឹកដោះគោសុទ្ធ ១០០% បន្ថែមសារជាតិសណ្តែកស និងប្រូតេអ៊ីនសណ្តែកសៀង ដែលមានគុណប្រយោជន៍ ក្នុងការទប់ស្កាត់ រាយកាយពីការស្រូបយកកាឡូរី ដែលបណ្តាលឲ្យធាត់ ហើយប្តូរមកជាការសម្រកទម្ងន់វិញ។ ជាពិសេស ការទទួលទានទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំ ជារៀងរាល់ថ្ងៃ លោកអ្នកនឹងកាន់តែ ស្រស់ស្អាត ជាមួយគុណប្រយោជន៍ ៧យ៉ាងរួមមាន៖ សម្រករាង កាល់ស្យូម វីតាមីន A វីតាមីន B1, B2, B6, B12 វីតាមីន C វីតាមីន D និងវីតាមីន E។

ទម្ទឹមនឹងនេះ ដើម្បីទទួលបានប្រសិទ្ធភាព ក្នុងការសម្រករាង លោកអ្នកគួរតែពិសាទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំខាងលើ ចំនួន ៣កំប៉ុងក្នុង១ថ្ងៃ និង ១៥នាទី មុនពេលរបបអាហារនីមួយៗ។

បន្ថែមពីនេះ លោកអ្នកគួរតែធ្វើការហាត់ប្រាណ ឲ្យបាន ៣០នាទី​ក្នុង១ថ្ងៃ ដោយលោកអ្នកអាចចុច LIKE លើទំព័រហ្វេសប៊ុក Bear Brand Cambodia នោះលោកអ្នកនឹងទទួលបានគន្លឹះងាយៗ ស្តីពីការហាត់ប្រាណ និងព័ត៌មានបន្ថែមដទៃទៀត៕








ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ្សូណូ