តើសេដ្ឋកិច្ចជាអ្វី?

និយាយតាមបែបសាមញ្ញ សេដ្ឋកិច្ច គឺជាការដោះដូរទំនិញឬ សេវាកម្ម តាមរយៈការទិញនិង លក់។

តើសេដ្ឋកិច្ចមានវិស័យអ្វីខ្លះ?

សេដ្ឋកិច្ចចែកចេញជាវិស័យសំខាន់ៗបីគឺ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និង វស័យសេវាកម្ម។ ភាគរយនៃប្រជាជនប្រទេសកម្ពុជាចូលរួមតាមវិស័យទាំងបីខាងលើ(ឆ្នាំ ២០០៤)

  • កសិកម្ម ៖ ៧៤%
  • ឧស្សាហកម្ម ៖ ៧%
  • សេវាកម្ម ៖ ១៩%

ជួនកាលគេចាត់ទុក ការសិក្សាស្រាវជ្រាវក៏ជាវិស័យសេដ្ឋកិច្ចមួយដែរ ក្នុងនោះរួមមាន វិស័យអប់រំ។

តើគេអាចវាស់ចំណូលសេដ្ឋកិច្ចបានយ៉ាងដូចម្តេច?

គេអាចវាស់ចំណូលបានមកពីការលក់ទិន្នផលឬ សេវាកម្មទាំងឡាយដែលមានក្នុងស្រុកហៅថា ផលទុនក្នុងស្រុក GDP

ខាងក្រោមនេះជា GDP សម្រាប់ប្រជាជនម្នាក់ ក្នុងមួយឆ្នាំ(ឆ្នាំ ២០១១) Khmerload បានដកស្រង់ប្រទេសខ្លះ ដើម្បីប្រៀបធៀបជាមួយប្រទេសកម្ពុជា។

Switzerland 80000$

Singapore 50000$

USA 48000$

Japan 45000$

France 44000$

South Korea 23000$

Russia 13000$

Malaysia 9700$

Iran 6300$

China 5400$

Thai 5400$

Indonesia 3500$

Ghana 1500$

India 1400$

Vietnam 1350$

Cambodia 850$

Mozambique 580$

Ethiopia 360$

តើសេដ្ឋកិច្ចមានក្បួនអ្វីខ្លះ?

ក្បួនសេដ្ឋកិច្ចសំខាន់ៗគឺ Microeconomic និង Macroeconomic

  • Microeconomic ជាក្បួនសម្រាប់ឲ្យសហគ្រាសមួយ ក្នុងការកំណត់តម្លៃនិង បរិមាណទំនិញដោយផ្អែកតាមទីផ្សារជាក់ស្តែង។ ក្នុងករណីនេះគេត្រូវសិក្សាអំពីតម្រូវការនិង ការផ្គត់ផ្គង់។ ក្នុងទីផ្សារប្រកួតប្រជែងគ្នា គេត្រូវសិក្សាថា បើគេតម្លើងថ្លៃទំនិញ អាចធ្វើឲ្យបរិមាណនៃការលក់ថយចុះប៉ុន្មានភាគរយ?
  • Macroeconomic ខុសពី Micro ត្រង់ថាគេមិនគិតតែមួយជ្រុងតូចនោះទេ មានន័យថា គេត្រូវគិតលើសេដ្ឋកិច្ចទាំងមូល។ បញ្ហាដែល Macroeconomic ត្រូវសិក្សាគឺ ផ្តោតលើកំណើន GDP បញ្ហាភាពអត់ការងារធ្វើនិង បញ្ហាអតិផរណា។

GDP ៖ គេត្រូវគិតអំពីកត្តាដែលជំរុញឲ្យ GDP កើន។

ភាពអត់ការងារធ្វើ ៖ គេត្រូវគិតអំពីកត្តាដែលនាំឲ្យភាពអត់ការងារធ្វើ និងរកវិធានការដោះស្រាយ។ ភាពអត់ការងារធ្វើ ច្រើនបណ្តាលមកពីបែបផែនផលិតកម្មផ្លាស់ប្តូរ ទាមទារនូវជំនាញថ្មី។

អតិផរណា ៖ អតិផរណាជាការឡើងថ្លៃនៃទំនិញគ្រប់មុខ។ ជាក្រិតក្រំ បើសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សពេក តែងតែធ្វើឲ្យទំនិញឡើងថ្លៃ។ រដ្ឋជាអ្នកគិតទំនាក់ទំនង រវាង GDP ភាពអត់ការងារធ្វើ និងអតិផរណា ដើម្បីរកវិធានការ និងយុទ្ធសាស្រ្តសំដៅធ្វើឲ្យប្រទេសជាតិ មានកំណើនសេដ្ឋកិច្ច។

Khmerload

សេដ្ឋកិច្ចមានលក្ខណៈទូលំទូលាយណាស់ Khmerload សង្ខេបវាតាមបែបងាយយល់ប៉ុណ្ណោះ បើមានការខុសឆ្គងឬ ខ្វះចន្លោះណាមួយ សូមប្រិយមិត្តជួយបំពេញនិង បំភ្លឺបន្ថែមផង៕

ការឆ្លើយតបរបស់ ខ្មែរឡូត ទៅនិងប្រិយមិត្ត

  • ចំពោះប្រិយមិត្ត Dave Chan

ខ្មែរឡូត ពិតជាមិនបានបញ្ជាក់ប្រទេសកម្ពុជាមែន សូមអរគុណចំពោះ Dave Chan ដែលបានជួយកែលំអរ។

  • ចំពោះប្រិយមិត្ត Rotha Mg និង Von Rafat

សូមកោតសរសើរចំពោះ ការបកស្រាយ​ Concept Economic តាមបែប Academic ដែលមានលក្ខណៈ ជ្រៅជ្រះជាងខ្មែរឡូត

តាមពិតពាក្យថា Economic និង Trade មានន័យខុសគ្នាមែន។ Economic គឺជាការសិក្សារាល់សកម្មភាពនៃមនុស្សក្នុងការផលិត ដោះដូរ បែងចែក និង​ប្រើបា្រស់ទំនិញ និងសេវាដែលជាតម្រូវការចាំបាច់នៃសង្គម រីឯ Trade គ្រាន់តែជាយន្តការមួយ ( mechanism ) នៃសេដ្ឋកិច្ចប៉ុណ្ណោះ។

  • សូមអរគុណចំពោះការគាំទ្ររបស់ប្រិយមិត្ត Samart Eng និង Sothea Chhim
  • GDP ខ្មែរឡូតបានដកស្រង់ចេញពីវេបសាយ Wikipedia.com

គោលបំណងរបស់ខ្មែរឡូត

អត្ថន័យទូទៅ (concept) របស់សេដ្ឋកិច្ចមានលក្ខណៈទូលំទូលាយណាស់ ដើម្បីឲ្យមនុស្សសាមញ្ញម្នាក់អាចយល់អំពីសេដ្ឋកិច្ចបាន ខ្មែរឡូតត្រូវរិះរកវិធីណា និងកម្រិតណាដែលមានលក្ខណៈ រូបីជាក់ស្តែងដែលប្រិយមិត្តធ្លាប់ស្គាល់ កត្តានេះហើយដែលខ្មែរឡួតលើកយក ទីផ្សារសេដ្ឋកិច្ច (Market Economic) មកធ្វើជាឧទាហរណ៏ បើផ្អែកតាម Market Economic ត្រូវពាក់ព័ន្ធទៅនឹងការដោះដូរ (Trade) នោះឯង។

សរុបសេចក្តីមក យើងមិនចង់បកស្រាយសេដ្ឋកិច្ចឲ្យបានជាក់លាក់ ដូចដែលរៀននៅសកលវិទ្យាល័យនោះទេ ខ្មែរឡូតគ្រាន់តែរកវិធីណាដែលធ្វើឲ្យគេងាយយល់ពីសេដ្ឋកិច្ចប៉ុណ្ណោះ។

ខ្មែរឡូត ព្យាយាមលើកអំពីបញ្ហាគណិតវិទ្យា វិទ្យាសាស្រ្ត សុខភាព សេដ្ឋកិច្ច នយោបាយ ដែលខ្មែរឡូតយល់ថា ខ្លឹមសារទាំងនោះមានប្រយោជន៏សម្រាប់សង្គមជាតិ។ ខ្មែរឡូតគ្រាន់តែជាអ្នកផ្តួចផ្តើមប៉ុណ្ណោះ ការបំពេញ និងបំភ្លឺបន្ថែមគឺ ពឹងផ្អែកទាំងស្រុងទៅលើប្រិយមិត្ត ដែលបានសិក្សានៅឯសកលវិទ្យាល័យនានា ហើយមានជំនាញជាក់លាក់ និងពិតប្រាកដជាងខ្មែរឡូត

បើប្រិយមិត្តមានអត្ថបទដូចខាងលើ ខ្មែរឡូតនឹងចុះផ្សាយជូន។

ធនធានមនុស្សរបស់ខ្មែរឡូត

ខ្លឹមសារគណិតវិទ្យា វិទ្យាសាស្រ្ត សុខភាព អប់រំ សេដ្ឋកិច្ច នយោបាយ រៀបរៀងដោយ

  • សាស្ត្រាចារ្យ ដែលមានឯកទេស វិទ្យាសាស្រ្ត គណិតវិទ្យា មានបទពិសោធន៏បង្រៀន និងនិពន្ធសៀវភៅសិក្សាជាង ៤០ ឆ្នាំ ធ្លាប់ដឹកនាំនិស្សិតទៅប្រលង វិទ្យាសាស្រ្តគណិតវិទ្យានៅឆាកអន្តរជាតិ
  • បណ្ឌិតអប់រំមកពី អាមេរិច
  • បណ្ឌិតសេដ្ឋកិច្ចមកពី អាមេរិច

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]