បាងកក៖ ស្ថានទូតរបស់ព្រះរាជាណាចក្រថៃ នៅក្នុងទីក្រុង វៀងច័ន្ទ បានចេញលិខិត សូមអភ័យទោស បន្ទាប់ពីមាន ការប្រតាយ ប្រតប់គ្នា រវាងអ្នកគាំទ្រ បាត់ទាត់ថៃ និងអាជ្ញាធរឡាវ ក្នុងទីក្រុង វៀងច័ន្ទ កាលពីយប់ ថ្ងៃសុក្រ ទី៤ កញ្ញា កន្លងទៅនេះ។

ការប៉ះទង្គិចគ្នានេះ ត្រូវបានផ្ទុះឡើង នៅក្នុងកំឡុងការប្រកួត ពានរង្វាន់សហព័ន្ធកីឡា បាល់ទាត់អាស៊ី អាយុក្រោម ១៩ឆ្នាំ (U-19) វគ្គផ្តាច់ព្រ័ត រវាងថៃ និងវៀតណាម ដោយមានការឃាត់ខ្លួន អ្នកគាំទ្រថៃ ចំនួន ២៥នាក់ ផងដែរ។

តាមខ្សែវីដេអូ បានបង្ហាញថា អណ្តាតភ្លើង ត្រូវបានគេដុតឡើង នៅពេលដែលជនជាតិថៃ អបអរសាទរ ភាគីក្រុមបាល់ទាត់ខ្លួន ស៊ុតបញ្ចូលទី ទៅលើភាគី វៀតណាម ដែលជម្រុញឲ្យ អាជ្ញាធរឡាវ ចេញមករៀបចំ សណ្តាប់ធ្នាប់។

ការប្រយុទ្ធគ្នា ក៏ចាប់ផ្តើមកើតឡើង ហើយគេឃើញ អ្នកគាំទ្រ ជនជាតិវៀតណាម គប់សំបកដប ចេញពីកន្លែងផ្សេង នៃពហុកីដ្ឋានជាតិឡាវ ទៀតផង។


សារលិខិតសុំទោសមួយឃ្លា ត្រូវបានសរសេរថា៖ "អ្នកគាំទ្រថៃខ្លះ នៅក្នុងនោះ មិនរាបសារទេ ចំពោះអាកប្បកិរិយា របស់ពួកគេ ទៅកាន់អាជ្ញាធរ សាធារណរដ្ឋ ប្រជាមានិតឡាវ។ ស្ថានទូត មិនសប្បាយចិត្ត ចំពោះហេតុការណ៍ ដែលបានកើតឡើងនេះទេ ហើយក៏សូមអភ័យទោស ទៅកាន់អាជ្ញាធរ និងប្រជាជន ឡាវ ចំពោះអ្វី ដែលបានកើតឡើង ផងដែរ"។

ជាចុងក្រោយ លទ្ធផលនៅក្នុង ការប្រកួតបាល់ទាត់នេះ គឺភាគីថៃ ជាអ្នកទទួលបាន ជ័យជំនះ ក្នុងលទ្ធផល ៧-០៕

សូមទស្សនា វីដេអូនៃការ ប្រតាយប្រតប់គ្នា ខាងក្រោមនេះ៖

ប្រភព៖ Channel News Asia

ដោយ៖ អេរិច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]