ចិន៖ ពីមុនមក យើងធ្លាប់តែឃើញ ម៉ាស៊ីនបោះពុម្ភក្រដាសធម្មតា តែឥឡូវ ពិតជាគួរឲ្យ កើតសរសើរ ខ្លាំងមែនទែន ដល់និស្សិតមួយក្រុម ដែលបញ្ចប់ ថ្នាក់បច្ចេកវិទ្យា មក​ពីសាលកវិទ្យាល័យ Tsinghua នៃប្រទែសចិន ដោយពួកគេ បានបង្ហាញពីការច្នៃថ្មីមួយ នៃម៉ាស៊ីនបោះពុម្ភ នំ Pancake ដែលប្រើប្រាស់ បច្ចេកវិទ្យា 3D ។

ប្រធានក្រុមហ៊ុនម្នាក់ ឈ្មោះថា Wang Xin បាននិយាយថា រូបគាត់ចាប់អារម្មណ៍ជាខ្លាំង ចំពោះការរីកចំរើន នៃបច្ចេកវិទ្យា បោះពុម្ភនំ 3D ដោយសារ មានមិត្តភក្តិ របស់គាត់ម្នាក់ បានបង្ហើប និងផ្តួចផ្តើមគំនិត ក្នុងការលក់នំ Pancake។ ជាមួយគ្នានេះដែរ លោកបានរួមបញ្ចូលគ្នា រវាងចំណីអាហារ និងបច្ចេកវិទ្យា ដោយបានបង្កើតកម្មវិធី ដើម្បីបោះពុម្ភ នំ Pancake តាមបច្ចេកវិទ្យា 3D តែម្តង។

យ៉ាងណាមិញ តាមការកែច្នៃ នៃរូបរាង របស់ម៉ាស៊ីនផលិតនំ Pancake 3D នោះ ជាលើកដំបូង មិនទាន់មានការ ពេញចិត្តនោះទេ ដោយសារតែ ម៉ាស៊ីនបោះពុម្ភនោះ មានទំហំធំពេក។ ផ្ទុយទៅវិញ រហូតដល់ខែកក្កដា កន្លងទៅនេះ ទើបការកែច្នៃ ម៉ាស៊ីនបោះពុម្ភ នំ Pancake 3D នោះ បានសម្រេច ទៅតាមអ្វី ដែលពួកគេចង់បាន ដោយវាត្រូវចំណាយ អស់ទឹកប្រាក់ សរុបប្រមាណ ជិត ៥០០ដុល្លាអាមេរិក​ ដើម្បីផលិត។

គួរបញ្ជាក់ផងដែរថា កាលពីខែមុននេះ លោក Wang Xin ក៏បាននាំយក ម៉ាស៊ីនបោះពុម្ភ នំ Pancake 3D នោះ ទៅចូលរួម នៅក្នុងពិធីបុណ្យអាហារ ដោយបានចាក់នំ Pancake លក់ ដោយក្នុងមួយបន្ទះ តម្លៃ ១.៥៧ដុល្លារ និងលក់អស់ ចំនួន ៤៧បន្ទះផងដែរ៕

ប្រភព៖ shanghaiist

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]