G7 Plus មិនមែនជាអាថ៌កំបាំងទៀតទេ បើយើងតាមប្រភពគួរឲ្យទុកចិត្ត បាន​ទម្លាយព័ត៌មានថ្មីៗ នេះថា G7 Plus នឹងសម្ពោធជា​ ផ្លូវការ​នៅអឺរ៉ុប​ នាពេល​អនាគត​​​ ដ៏ខ្លីខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃរបស់ G7 Plus ក៏ត្រូវបាន​គេ​ទម្លាយ​ដែរ គឺមានតម្លៃ €399។
ក្រុមហ៊ុន Huawei ជ្រើសយកវិធីលក់តាម Online Store ដែលទើបតែបើកនៅ​ ពេលសម្ពោធ Honor 7 កាលពីពេលថ្មីៗកន្លងទៅនេះ។ យ៉ាងណាក៏ដោយ វានៅស្រពិចស្រពិលនៅឡើយ ទាក់ទងនឹងកាលបរិច្ឆេទ ពិតប្រាកដក្នុងការចេញ​លក់ G7 Plus។ G7 Plus គឺជាស្មាតហ្វូនលំដាប់កណ្ដាល ដែលមានលក្ខណៈ Premium ជាមួយថាមពលខ្លាំង និងបច្ចេកវិទ្យាប្រកប ដោយសក្ដានុពល។

G7 Plus មានអេក្រង់ Touch Screen 1080p ទំហំ 5.5 អ៊ីញ និងកាមេរ៉ាក្រោយ​ ប្រភេទ dual-LED flash ទំហំ 13MP និងកាម៉េរាមុខទំហំ 5MP ដែលមានអង្គ​ប្រតិបត្តិការ 1.7 GHz octa-core Cortex-A53 ប្រើប្រាស់ស៊ីម និងអ៊ីនធើណេត 4G LTE ចំណែកថ្មវិញមានថាមពល 3000 mAh។

G7 Plus មានអង្គប្រតិបត្តិការ 3GB RAM និង 32GB ROM  (អាចបន្ថែម SDcard ខាងក្រៅបាន)។ ប្រព័ន្ធប្រតិបត្តិរបស់ G7 Plus គឺ Android 5.1 Lollipop ដែល​ភ្ជាប់មកជាមួយ​ EMIU 3.1 របស់ Huawei មានភាពងាយស្រួល ក្នុងកា​រ​ប្រើ​ប្រាស់​។ មានបីពណ៌សម្រាប់ ជ្រើសរើសគឺពណ៌ មាស ពណ៌ស និងប្រាក់ក្រម៉ៅ។​

អេក្រង់របស់ G7 Plus មានលក្ខណៈកោង 2.5D ហើយនៅខាងក្រោយមាន​សម្រាប់ ស្កេនក្រយ៉ៅដៃ​ ដែលអាចបញ្ជាចុះឡើង ហ្សូម និងចលនាផ្សេងទៀត។ G7 Plus​ ស្រោមដោយ លោហធាតុពេញមួយតួខ្លួន។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]