ខេត្តព្រះសីហនុ ៖ បុរសជនជាតិអាល្លឺម៉ង់ម្នាក់បានគាំងបេះដូងស្លាប់ភ្លាមៗ ខណៈកំពុងរួមភេទជាមួយស្ត្រីរកស៊ីផ្លូវភេទម្នាក់ ដែលហេតុការណ៍នេះបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨ និង៥០យប់ថ្ងៃទី០២ កញ្ញា ២០១៥ ស្ថិតក្នុងបន្ទប់ខារ៉ាអូខេមួយកន្លែងក្នុងភូមិថ្មី ក្រុម៨ ភូ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ប្រភពបានឱ្យដឹថា ជនរងគ្រោះឈ្មោះ ECKARO JOACHIM អាយុ៦៤ឆ្នាំ ជនជាតិអាល្លឺម៉ង់ ។ ចំណែកម្ចាស់ហាងខារ៉ាអូខេឈ្មោះ ថៃ កូឡាប ភេទស្រី អាយុ៤៣ឆ្នាំ ។
ក្រោយពីការពិនិត្យរបស់គ្រូពេទ្យ និងសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ស្លាប់ដោយសារគាំងបេះដូង។
ករណីនេះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការរិះគន់ថា មកពីមានការឃុបឃិតពីមន្ត្រីជំនាញ ទើបមុខរបររកស៊ីផ្លូវភេទនេះអាចបើកបានទាំងរលូន ដោយជ្រកក្រោមស្លាកម៉ាស្សា, អាហារដ្ឋាន និងខារ៉ាអូខេ ហើយទាល់តែមានហេតុការណ៍បែបនេះ ទើបបែកធ្លាយថា ក្នុងហាងនោះមានសេវាផ្លូវភេទ ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]