ចិន៖ បុរសម្នាក់ បានរអិលជើង ធ្លាក់ក្នុងជ្រលងជ្រោះ ដ៏ជ្រៅ ស្លាប់ភ្លាមៗ គួរឲ្យរន្ធត់បំផុត ខណៈពេលកំពុងតែ ថតរូប Selfies ។


នេះគឺជារូបថតចុងក្រោយបង្អស់ របស់បុរសរងគ្រោះ

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ បានរអិលជើង ធ្លាក់ទៅក្នុងជ្រោះ កំពស់ ៣០ម៉ែត្រ ស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារបុរសរូបនោះ បានទៅឈរ យ៉ាងកៀក ក្បែរមាត់ជ្រោះ ដើម្បីថតរូប Selfie ជាមួយនឹង ទេសភាពនៅស្រុក Zhuju ខេត្ត Zhejiang ប្រទេសចិន​​។

សាកសពបុរសរូបនោះ ត្រូវបានរកឃើញ នៅក្នុងខ្សែទឹក ដែលកំពុងតែហូរ ខាងក្រោមទឹកធ្លាក់ ដែលនៅជិត ភ្នំ Dongbai ក្នុងប្រទេសចិន។ ជាមួយគ្នានេះដែរ នៅជិតសាកសព គេបានប្រទះឃើញ ដងថតរូប Selfie និងទូរស័ព្ទដៃ មួយគ្រឿង ផងដែរ។

ជំហ៊ានដំបូង ប៉ូលីសក៏មិនទាន់កំណត់ អត្ដសញ្ញាណសាកសពនោះ បាននៅឡើយទេ តែអ្នកដែល នៅក្នុងតំបន់នោះ បានឲ្យដឹងថា បុរសរងគ្រោះ មានវ័យប្រហែល ជា ៣០ឆ្នាំប៉ុណ្ណោះ ហើយសន្និដ្ឋានថា មូលហេតុនៃការស្លាប់ របស់ជនរងគ្រោះ ដោយសារតែគាត់ បានទៅឈរ ក្បែរមាត់ជ្រោះ ដើម្បីថតរូប Selfie ហើយក៏រអិលជើង ធ្លាក់ស្លាប់តែម្តង។

យ៉ាងណាមិញ ហេតុការណ៏ខាងលើនេះ ក៏ជាការដាស់តឿន និងជាមេរៀនមួយ ដល់ប្រិយមិត្ត ដែលនិយម ចួលចិត្ត ការថតរូបផ្សេងៗ ក៏ដូចជាថតរូប Selfie សូមមេត្តាប្រុងប្រយត្ន័ ពីសុវត្ថិភាពខ្លួនឯង ឲ្យបានខ្លាំងក្លា ជៀសវាងជួបរឿងអកុសល ណាមួយ ជាយថាហេតុ៕

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]