ចិន៖ អ្នកលេងប្លុក ដ៏ល្បីឈ្មោះ គឺនាង Zhou Yangqing  ដែលជាមិត្តស្រី របស់តារាប្រុស តៃវ៉ាន់ Show Luo ត្រូវគេសង្ស័យថា នាងបានកែខ្ទង់ច្រមុះបន្ថែម ដើម្បីឲ្យឃើញ ខ្ពស់ជាងនេះ។


រូបនាង Zhou Yangqing និងតារាប្រុសតៃវ៉ាន់ Show Lou

ចំពោះស្រីស្អាតម្នាក់នេះ ក៏ធ្លាប់សារភាព ទៅមហាជន ផងដែរថា នាងធ្លាប់កែសម្ផស្ស ពីមុនមក ប៉ុន្តែកន្លងទៅនេះ អ្នកគាំទ្រ បានសម្គាល់ឃើញថា ច្រមុះរបស់នាង ហាក់បីដូចជា វះកាត់ម្តងទៀត ពេលឃើញ រូបថតថ្មី របស់នាង។

ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះ នាង Zhou Yangqing បានបង្ហោះរូប មួយសន្លឹក​ ដោយពាក់អាវធំ និងស្លៀក សំពត់ពណ៌ខ្មៅ។ ប៉ុន្តែរូបថតនោះ ធ្វើឲ្យអ្នកលេងបណ្តាញសង្គម លើកយកមកពិភាក្សា ថារូបនាង ហាក់ដូចជាចំឡែកៗ។ ក្នុងនោះដែរ ក៏មានមតិ មួយចំនូន បានសរសេរថា "ច្រមុះរបស់នាង ពិតជាប្លែក និងប្រែប្រួល យ៉ាងខ្លាំង"។


រូបថតពាក់អាវធំ និងស្លៀក សំពត់ពណ៌ខ្មៅ របស់នាង Zhou Yangqing 

បន្ទាប់ពីមានមតិជាច្រើន ​ បាននិយាយពីរូបថតថ្មី របស់នាងរួចមក នាង Zhou Yangqing ក៏បានតប ទៅកាន់ពួកគេវិញថា «ខ្ញុំដឹងថា អ្នករាល់គ្នា មានការព្រួយបារម្ភ និងងឿងឆ្ងល់ ពី ភ្នែក និងច្រមុះ របស់ខ្ញុំ ថាវាមិនប្រក្រតី។ ខ្ញុំមើលថែវា ​បានល្អណាស់ ហើយខ្ញុំគិតថា វាគ្រាន់តែ មានការចំឡែក តែបន្តិចប៉ុណ្ណោះ ប្រហែលមកពីខ្ញុំ តុបតែងមុខ ខ្លាំងពេកទេដឹង។ កុំព្រួយបារម្ភណា ភ្នែក និងច្រមុះ របស់ខ្ញុំ ធម្មតាទេ»៕




រូបនាង Zhou Yangqing និងតារាប្រុសតៃវ៉ាន់ Show Lou 

ប្រភព lollipop

ដោយ៖ ​កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]