ចិន៖ ប្រិយមិត្តប្រហែលជាចាំបានហើយ នូវនារីស្រស់ស្អាត ដែលមានដើមទ្រូង ទ្រលុកទ្រលុន ស្លៀកខោខ្លី កប់ក្រលៀន ដើរបង្ហាញរាង នៅទីសាធារណៈ ដែលធ្វើឲ្យមនុស្សម្នា ជាពិសេស អ្នកប្រើប្រាស់ អ៊ីនធឺណែត នាំគ្នាចែកចាយ រូបថតរបស់នាង ជាបន្តបន្ទាប់។

កាលពីពេលថ្មីៗនេះ នារីវ័យក្មេង រូបស្រស់នោះ បានបង្ហាញខ្លួន សារជាថ្មី ម្តងទៀតហើយ ជាមួយនឹង សំពត់ខ្លី កប់ក្រលៀន វិញម្តង ប៉ុន្តែសំពត់របស់នាង មានបង្កប់ភ្លើង LED ជាមួយនឹង ស្បែកជើងកែង ដែលបង្កប់ភ្លើង LED ដូចគ្នា។

គួរបញ្ជាក់ផងដែរថា សំពត់ខ្លីរបស់នាង ក៏មិនខុសគ្នា ជាមួយនឹង ខោខ្លី ដែលស្លៀក កាលពីបង្ហាញខ្លួន លើកមុនដែរ ដោយវាមានប្រវែង ត្រឹមតែ ១៦សង់ទីម៉ែត្រប៉ុណ្ណោះ ដែលវាពិតជាខ្លី អាចនិយាយបានថា កប់ក្រលៀន តែម្តង។

ជាមួយគ្នានេះដែរ រូបថតសិចស៊ី ជាច្រើនសន្លឹក របស់នាង ក៏បានលេចធ្លាយ ចេញមកផងដែរ ខណៈអ្នកប្រើប្រាស់ អ៊ីនធឺណែត ភ្លូកទឹកភ្លូកដី ចង់ដឹងពី អត្តសញ្ញាណ របស់នាង ខ្លាំងណាស់។

យ៉ាងណាមិញ មិនទាន់មាននរណាម្នាក់ បានស្គាល់ច្បាស់ ពីអត្តសញ្ញាណ របស់នាងឡើយ ប៉ុន្តែគេបានដឹងថា នាងមកពី ទីក្រុង Shenzhen ប្រទេសចិន ខណៈនាង បានហៅឈ្មោះ ខ្លួនឯងថា “SexyCyborg” និងអះអាងថា ជាអ្នករចនាម៉ូតវិស្វករ៕

តោះ! ទៅមើលរូបថត របស់នាងទាំងអស់គ្នា៖











ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]