Tang Shuquan អាចមានមោទនភាពជាខ្លាំងដោយសារ នេះមិនមែនជាមុខមាត់ពិត របស់គាត់ តែវាជាលទ្ធផលនៃសមត្ថភាពពិសេស ដែលអាច​ អោយបុរសវ័យ ៤៣ឆ្នាំរូបនេះក្លាយជា ជើងឯកកំនត់ត្រាពិភពលោក Guinness World Record សំរាប់ការ បត់រមួលមុខរបស់គាត់។

Shuquan​ មកពី ទីក្រុង​ Chengdu​ ខេត្ត Sichuan ប្រទេស ចិន បានចំនាយពេល ៧ឆ្នាំ ក្នុងការ​សំរេចនូវជំនាញ បត់បែន និងរមួលសាច់មុខ អោយបានខ្លាំង តាមដែលអាចធ្វើបាន។

ទីបំផុត ការខិតខំប្រឹងប្រែងរបស់គាត់ គឺទទួលបានជោគជ័យនៅពេលដែលគាត់បានចួលរួម ក្នុង កម្មវិធីទូរទស្សន៍ Guinness World Record​ របស់អ៊ីតាលី ក្នុងខែមីនា និង​ ទទួលបាន ប្រាក់រង្វាន់ច្រើនជាង ១០​​ ០០០ ដុល្លា រួមជាមួយនឹង មេដាយ របស់កំនត់ត្រាពិភពលោក។

នាពេលបច្ចុប្បន្ននេះ Shuquan​​ បានប្រកាសស្វែងរក គូប្រកួតប្រជែងណាដែលអាច បត់រមួលមុខ អោយបានខ្លាំងលើសគាត់​ នោះគាត់នឹងផ្តល់ប្រាក់រង្វាន់ចំនួន ១៥ ០០០ ដុល្លា។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]