ចិន៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព នាង Fan Bingbing កំពុងល្បីថា គ្រោងនឹងរៀបការ ជាមួយនឹងមិត្តប្រុស លោក Li Chen ក្នុងពេលឆាប់ៗខាងមុខនេះ។

រយៈពេល ៣ខែហើយ ដែលតារាស្រីវ័យ ៣៣ឆ្នាំ រូបនេះ មានទំនាក់ទំនងស្នេហាជាមួយនឹង លោក Li Chen ជាសារធាណៈ ដែលតែងថតរូបជាមួយគ្នា យ៉ាងស្និទ្ធស្នាលបំផុត និងតែងចេញតាមទូរទស្សន៍ជារឿយៗផងដែរ។

កាលពីថ្មីៗនេះដែរ អ្នកលេងបណ្តាញសង្គម Weibo របស់ចិន បានទម្លាយឲ្យដឹងថា លោក Li Chen  និងនាង Fan Bingbing កំពុងគិតគូគ្នា ទិញផ្ទះមួយកន្លែង ហើយពួកគេត្រូវបានគេប្រទះឃើញ ពិភាក្សាជាមួយនឹងភ្នាក់ងារខាងអចលនទ្រព្យ កាលពីប៉ុន្មានខែមុនទៀតផង។ ជាមួយគ្នានោះដែរ អ្នកច្នៃម៉ូតផ្ទះ ក៏បានអះអាងបន្ថែមថា គាត់ត្រូវបានស្នើសុំឲ្យទៅ ដេគ័រផ្ទះថ្មីរបស់ Fan Bingbing តែវាមិនទាន់ច្បាស់នោះទេ ថាតើផ្ទះនោះជាផ្ទះ សម្រាប់ថ្ងៃរៀបការរបស់នាង មែនឬ មិនមែន។

មិនតែប៉ុណ្ណោះ  គូស្នេហ៍មួយនេះ ក៏បានត្រៀមលុយ សម្រាប់ថ្ងៃរៀបការ ឈានមកដល់ រួចរាល់ហើយផងដែរ។ ប្រភពឲ្យដឹងទៀតថា នៅពេលនាងមានកូន នាងនឹងលាឈប់ ពីតារាសម្តែង មកធ្វើជាផលិតករវិញម្តង។

ទោះបីជាយ៉ាងណា ទាំងនេះគ្រាន់តែជាពាក្យចចាមអារ៉ាមនៅឡើយ ព្រោះថានាង Fan Bingbing និង លោក Li Chen នៅតែមានការបេ្តជ្ញាចិត្ត លើគម្រោងថតសម្តែងរបស់ពួកគេនៅឡើយ ហើយក៏គ្មានសញ្ញាអ្វី​មួយ អាចបញ្ជាក់បានថា ពួកគេនឹងកាត់បន្ថយ ការថតសម្តែង ក្នុងពេលឆាប់ៗនេះដែរ៕








រូបថត នាង Fan Bingbing និង លោកLi Chen

ប្រភព បរទេស

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]