ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ LookingTODAY បានធ្វើការចុះផ្សាយ អត្ថបទមួយ ដាក់ចំណងជើងថា «គង់ វង្សយ៉ាទី ត្រូវគេសង្ស័យថា កំពុងតែនិយាយកុហក មហាជនក្នុងរឿងស្នេហា» មិនទាន់បានមួយថ្ងៃ ស្រួលបួលផង ស្រាប់តែ តារាសម្តែង និងជាពិធីការិនីប្រចាំស្ថានីយ ទូរទស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី បានចេញមុខប្រតិកម្ម និងអះអាងថា នាងគ្មានទំនាក់ទំនងស្នេហា ជាមួយបុរសណាម្នាក់ ដូចការលើកឡើងថា នាងកុហកទេ ។

តារាសម្តែង និងជាពិធីការិនី ប្រចាំកម្មវិធី «រាត្រីកម្សាន្ត» កញ្ញា គង់ វង្សយ៉ាទី បានរំលេចសារមួយរៀបរាប់ឲ្យដឹង ដោយ នាងបានលាតត្រដាងការពិតថា «ខ្ញុំចង់ប្រាប់បងៗ អ្នកព័ត៌មានថា បើខ្ញុំមានស្នេហាមួយយ៉ាងពេញលេញ ខ្ញុំមិនខ្លាចនឹងបង្ហាញប្រាប់ អ្នកទាំងអស់គ្នាទេ ហើយក៏មិនចង់លាក់ដែរ រឹតតែមិនចង់កុហកទៀត ។ តែសូមបញ្ជាក់ ប្រាប់ថា ពេលនេះ ម៉ោងនេះ ខ្ញុំមិនទាន់មានទំនាក់ទំនង ជាមួយបុរសណាទេ មិនមែនមិនធ្លាប់មានស្នេហាទេ តែពេល នេះ គឺអត់ទាន់មាន…» ។

តារាស្រីសាច់សរម៉ដ្ឋ រលោង កញ្ញា គង់ វង្សយ៉ាទី នាពេលកន្លងមកធ្លាប់លេចឮ ព័ត៌មានច្រើនដែលថា នាង ធ្លាប់មាន ទំនាក់ទំនងស្នេហា ជាមួយបុរសអ្នកមានទ្រព្យជាហូរហែ មិនដាច់ទេកន្លងមក តែជារឿយៗនាង តែងតែចេញមុខ បដិសេធ មិនបកស្រាយ ឬក៏ច្រានចោលថា ព័ត៌មានទាំងអស់នោះ ជារឿងមិនពិត ។មិនតែប៉ុណ្ណោះ នៅពេលដែល សារព័ត៌មានចុះផ្សាយ រឿងស្នេហា នាងតែងតែនិយាយថា បណ្តាញសារព័ត៌មានទាំងអស់នោះ មិនបានធ្វើការ សម្ភាសន៍នាង ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]