ភ្នំពេញៈ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅយប់ថ្ងៃទី ០២ កញ្ញា ឆ្នាំ២០១៥នេះថា នារីខ្មែរ៥នាក់ ត្រូវបានអគ្គកុងស៊ុល ខ្មែរប្រចាំទីក្រុងសៀងហៃ ជួយសង្គ្រោះ បន្ទាប់ពីពួកគេ ត្រូវមេខ្យល់ នាំយកទៅរៀបការជាមួយបុរសចិន គ និងមានសតិមិនគ្រប់។

បើតាមលោក ជុំ សុន្ទរី បានឲ្យដឹងថា ស្ត្រីខ្មែរទាំង៥នាក់នោះរួមមាន៖ ១- វ៉េត យ៉េកលី មានស្រុកកំណើត នៅស្រុកក្រូចឆ្មា ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ២- សន យាន មានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង ៣- នាង ស្រីមិច មានស្រុកកំណើត នៅស្រុកព្រែកប្រសព្វ ខេត្តកំពង់ចាម ៤- ញឹកក សុខណេ មានស្រុកកំណើត នៅស្រុកព្រែក ប្រសព្វ ខេត្តកំពង់ចាម និងទី ៥-ភឿន ឡៃ មានស្រុកកំណើតនៅខេត្តកណ្តាល។

លោក បន្តថា នារីខ្មែររងគ្រោះទាំង៥នាក់ នឹងត្រូវបញ្ជូនមកដល់ប្រទេសកម្ពុជាវិញ នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]