អង់គ្លេស៖ រូបថតអាក្រាតកាយ ពណ៌សខ្មៅ របស់តារាសម្តែង ដ៏ល្បី គឺនាង Angelina Jolie កាលនាង នៅអាយុ២០ឆ្នាំ ត្រូវបានដាក់លក់ នៅឯវិចិត្រសាលមួយកន្លែង ដោយមានតម្លៃ រហូតដល់ ១៨០០ផោន (ជាង ២,៧០០ដុល្លារអាមេរិក) ឯណោះ។


រូបថតអាក្រាតកាយ សខ្មៅ ដ៏កំរ របស់តារាស្រី Angelina Jolie 

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា រូបភាពអាក្រាតកាយ ពណ៌សខ្មៅ ទាំងនោះ គឺថតដោយអ្នកជំនាញ ថតរូបម្នាក់ គឺលោក Kate Garner ក្នុងពីឆ្នាំ ១៩៩៥ ហើយរូបទាំងនោះ ត្រូវបានដាក់លក់ នៅវិចិត្រសាល Zebra One Gallery ក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។

រូបថតសខ្មៅនោះ បង្ហាញពីតារាស្រី Angelina Jolie អង្គុយកាន់ជើង ដែលមានចងបូ នៅត្រង់.កជើង ជាមួយនឹង ការតុបតែងមុខ ដ៏ទាក់ទាញ ហើយបបូរមាត់ ពណ៌ខ្មៅដិត។

មិនតែប៉ុណ្ណោះ លក្ខណៈពិសេសវា គឺទាក់ទាញ តាមបែបរូបភាពសិល្បៈ ដោយសារតែ តារាស្រី Angelina Jolie ដែលមានវ័យ ៤០ឆ្នាំ ក្នុងឆ្នាំនេះ បានសម្ញែងនូវដងខ្លួន ក៏ដូចជាទឹកមុខ ដ៏សិចស៊ី បបូរមាត់ ដ៏ក្រាស់ដិត និងភ្នែកដ៏ខ្មៅក្រិប ហើយសម្លឹងមិនដាក់ភ្នែក ទៅកាមេរ៉ា។

គួរបញ្ជាក់ផងដែរថា រូបថតទាំងនេះ ក៏ត្រូវបានគេចាត់ទុក ថាជារូបថត ដ៏កំរ និងមិនងាយ បានជួបប្រទះ ទៀតផង៕


តារាស្រី Angelina Jolie បច្ចុប្បន្ន

ប្រភព៖ បរទេស

ដោយ​ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]