ភ្នំពេញ៖ កាហ្វេឆ្ងាញ់ប្រិយមិត្ត ប្រហែលជាធ្លាប់បាន ជួបរួចមកហើយ ប៉ុន្តែអ្វីរឹតតែអស្ចារ្យ ជាងនោះទៅទៀត គឺរសជាតិកាហ្វេ ដ៏ឈ្ងុយឆ្ងាញ់ រួមជាមួយបរិយាកាសប្លែក នោះប្រិយមិត្តប្រហែលជា មិនដែលធ្លាប់បានជួប និងភ្លក្សនោះទេ។

ជាការពិតណាស់ ប្រសិនបើប្រិយមិត្តឧស្សាហ៍ ធ្វើដំណើរកម្សាន្តនៅបរទេស ប្រហែលជាធ្លាប់ជួប រួចមកហើយ នូវអាហារដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ រឺកន្លែងកម្សាន្តនានា ដែលរៀបចំដេគ័រឡើង ដោយប្រើប្រាស់កុងតឺន័រ យ៉ាងប្លែកអារម្មណ៍ ហើយមនុស្សភាគច្រើនចូលចិត្ត និងចង់ទៅសាករសជាតិអារម្មណ៍ បែបនោះតែម្តង។ 

ជាដំណឹងល្អ ប្រិយមិត្តទាំងអស់ នឹងទទួលបានភ្លក្សនូវ កាហ្វេលើកុងតឺន័រ ដំបូងគេបង្អស់នៅ រាជធានីភ្នំពេញ យើងនេះ ក្នុងខែកញ្ញានេះហើយ។

ហាងកាហ្វេលើកុងតឺន័រ Café Le Conteneur នឹងបើកសម្ភោធជាផ្លូវការ ឲ្យអតិថិជនបានទទួលភ្លក្ស នូវរសជាតិកាហ្វេ និងនំជាច្រើនមុខ ដ៏ឈ្ងុយឆ្ងាញ់ នៅពាក់កណ្តាល ខែកញ្ញាឆាប់ៗនេះហើយ។ ជាពិសេសហាង Café Le Conteneur ទាំងមូល នឹងត្រូវដេគ័រឡើង នៅលើកុងតឺន័រ យ៉ាងស្រស់ស្អាត ពោរពេញទៅដោយ បរិយាកាសស្រស់ស្រាយ សប្បាយរីករាយ ប្លែកអារម្មណ៍ ដែលសមស្របជាមួយ មនុស្សគ្រប់ស្រទាប់វណ្ណៈ ជាពិសេសមិត្តយុវវ័យ អ្នកធ្វើការ និងអ្នកជំនួញ មកជួបជុំគ្នាសប្បាយ រឺពិភាក្សាការងារ ឬការសិក្សាជាដើម។

អាស័យដ្ឋាន Café Le Conteneur : ផ្ទះលេខ៨២c ផ្លូវ ១១៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្រោយវិទ្យាស្ថាន Setec)។

ចំពោះព័ត៌មានលម្អិតពីទីតាំង និងការបើកសម្ភោធ សូមទំនាក់ទំនង ទូរស័ព្ទលេខ: 078 716 979, 092 616 060, 016 443 644 រឺចូលទៅកាន់ទំព័រហ្វេសប៊ុក Cafe Le Conteneur


ទិដ្ឋភាពពេលកំពុងសាងសង់ ហាង Café Le Conteneur

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]