ភ្នំពេញ: កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ បានឃាត់ខ្លួន ប្តីប្រពន្ធ២នាក់ នៅក្នុងព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ខណ:ដែលពួកគេ កំពុងនាំនារីក្រមុំខ្មែរ ទៅរៀបការជាមួយបុរស ជនជាតិចិន ដោយខុសច្បាប់ ហើយបានសង្គ្រោះ នារីរងគ្រោះ២នាក់ផងដែរ។

លោក សេង ហុង នាយផ្នែកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអោយដឹងថា ជនល្មើសប្តីឈ្មោះ តូ ម៉ា អាយុ២៥ឆ្នាំ និងប្រពន្ធឈោ្មះ ណៃ ធារី អាយុ២៤ឆ្នាំ ។ ដោយឡែកនារីរងគ្រោះ មានឈ្មោះ ហេង ឆេងថាវី អាយុ២៤ឆ្នាំ , និងឈោ្មះ ព្រុំ ស្រស់ អាយុ២១ឆ្នាំ។

បើតាមលោក សេង ហុង ពីរនាក់ប្តីប្រពន្ធនេះ បានធើសកម្មភាព អូសទាញនារីនាំទៅយកប្តីចិន ដោយមានឈ្មោះ ណៃ ធារី មានបងស្រីនៅ ប្រទេសចិន ឈ្មោះនី (ខ្មែរយកប្តីចិន) ហើយទំលាក់លុយមកអោយជនល្មើស ដើម្បីរកនារីយកទៅចិន ម្នាក់គឺជិតមួយម៉ឺនដុល្លារ ហើយជនល្មើសធា្លប់ នាំចេញបានម្នាក់ហើយ និងធ្លាប់រៀបចំធ្វើលិខិតឆ្លងដែន ដើម្បីនាំចេញ៥នាក់ទៀត តែមិនទាន់បានចេញ លើកនេះបាននាំចេញពីរនាក់ ក៏ត្រូវយើងបង្រ្កា្កបជាក់ស្តែងតែម្តង៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]