ព្រៃវែង៖ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានមនុស្សប្រុស២នាក់ បានស្លាប់ដោយសារលិចទូក ខណៈជិះឆ្លង ទៅកាន់វត្តពុទ្ធមណ្ឌល ស្ថិតនៅភូមិជ័យក្រហឹម ឃុំកំពង់ឬស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង ដោយនៅលើ ទូកមានគ្នា៦នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ករណីលិចទូចនេះ ដោយសារតែមេឃភ្លៀង និងខ្យល់ខ្លាំងបាន បណ្តាលឲ្យទូកលិច មនុស្ស៤នាក់ទៀត បានហែលរួចដល់គោក ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ជនរងគ្រោះទាំង២នាក់ មានវ័យប្រហែល២០ឆ្នាំ និង៣០ឆ្នាំ គឺបានលង់ទឹកស្លាប់ លិចបាត់ជាច្រើនម៉ោង តែដោយមានការអន្តរាគមន៏ ពីសមត្ថកិច្ចទើបបានស្រង់ សាកសពនៅយប់ថ្ងៃទី០១ ខែកញ្ញាដដែល៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]