កូរ៉េខាងត្បូង៖ វីដេអូឃ្លីបមួយរយ:ពេលជាង ២នាទី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើហ្វេសប៊ុក ដោយមានអ្នកចុចមើលដល់ទៅ ៦លានដងទៅហើយ ត្រឹមរយ:ពេលតែ ៣ថ្ងៃប៉ុណ្ណោះ។

ទំព័រហ្វេសប៊ុក FUN Korean TV បានបង្ហោះវីដេអូ នៃកម្មវិធីរបស់កូរ៉េខាងត្បូងមួយ ដែលគេហៅថា «Restaurant for Single» ឬមានន័យថា ភោជនីយដ្ឋានសំរាប់អ្នកនៅលីវ។ ក្នុងនោះគេឃើញថា ភ្ញៀវដែលចូលទៅទទួលទានអាហារ សុទ្ធសឹងតែជាអ្នកនៅលីវ ឬអត់គូស្នេហ៍ទាំងអស់ ហើយពួកគេមិនបានដឹងខ្លួនមុនឡើយ ថាកំពុងស្ថិតនៅក្នុងការរៀបចំរបស់កម្មវិធីនោះ។

ការភ្ញាក់ផ្អើល បានកើតឡើង នៅពេលដែលភ្ញៀវកំពុងតែទទួលទានអាហារយ៉ាងឆ្ងាញ់ពិសា ស្រាប់តែអេក្រង់ធេបប្លែត នៅផ្នែកខាងឆ្វេងមួយ បង្ហាញសំនួរដោយសួរថា តើអ្នកចង់មានអ្នករួមតុ បរិភោគអាហារជាមួយគ្នាទេ? ពេលដែលពួកគេចុច យល់ព្រម (Yes) ភ្លាមៗនោះ ផ្ទាំងខណ្ឌចែក បានរបើកហើបឡើងយ៉ាងរហ័ស ធ្វើឲ្យពួកគេភ្ញាក់ព្រឺតតែម្តង។ ចង់ដឹងច្បាស់ពីអារម្មណ៍ពួកគេយ៉ាងណា យើងទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]