បរទេស៖ ទន្ទឹមនឹងថ្ងៃនៃការដាក់បង្ហាញ នូវផលិតផលជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ខិតជិតមកដល់នោះ ក៏មានលេចចេញ នូវព័ត៌មានមួួយចំនួន ដែលទាក់ទងទៅនឹង លក្ខណៈពិសេសរបស់ទូរស័ព្ទ ជំនាន់ថ្មីម៉ូដែល iPhone 6S និង 6S Plus។

យោងតាមប្រភពព័ត៌មាន ដែលបង្ហើបឡើងដោយ ហាងលក់និងផ្គត់ផ្គង់ ផលិតផលរបស់ក្រុមហ៊ុន Apple បានឲ្យដឹងថាទូរស័ព្ទ iPhone 6S និង iPhone 6S Plus អាចនឹងត្រូវដាក់បង្ហាញ ជាផ្លូវការដោយក្រុមហ៊ុន Apple នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ។ បន្ថែមពីនេះទៀត ក៏មានការបញ្ជាក់ឲ្យដឹងថា សម្រាប់ប្រភេទទូរស័ព្ទ iPhone 6S និង 6S Plus អាចនឹងមានសមត្ថភាព កាន់ថ្មខ្សោយជាង ម៉ូដែលទូរសព្ទមុនៗ ដែលបណ្តាលមកពី ការដាក់បញ្ចូលនូវ បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Apple ក្នុងការធ្វើឲ្យអេក្រង់ Force Touch មានការទទួលដឹង រំញោចខ្លាំងជាងមុន ហើយដែលបច្ចេកវិទ្យា ធ្លាប់បានដាក់បញ្ចូល ទៅក្នុងនាឡិកាដៃ Apple Watch រួចទៅហើយ។

បន្ថែមពីនេះទៀត គេហទំព័រសារព័តមាន របស់ចិន ក៏បានលើកឡើងថា ទូរស័ព្ទ iPhone 6S នឹងមានកម្លាំងថ្ម 1717mAh រីឯទូរស័ព្ទ iPhone 6S Plus នឹងមានកម្លាំងថ្ម 2750mAh ដែលនេះអាច បញ្ជាក់បានថា សមត្ថភាពកាន់ថ្ម របស់ពួកវាគឺធ្លាក់ចុះដល់ទៅ ៥.៣% និង៥.៥% បើធៀបទៅនឹងទូរស័ព្ទ iphone 6 និង 6Plus។

យ៉ាងណាមិញ ក្រុមហ៊ុន Apple ក៏ធ្លាប់បានបញ្ជាក់ ជាច្រើនដងមកហើយថា ប្រព័ន្ធប្រតិបត្តិការថ្មី iOS 9 នឹងភ្ជាប់មកនូវ លក្ខណៈពិសេស ល្អៗជាច្រើន ហើយវាក៏អាចជួយ សំន្សំសំចៃថាមពលថ្ម បានច្រើនជាង iOS 8 ផងដែរ ដូច្នេះចំពោះភាពចុះខ្សោយ របស់សមត្ថភាពកាន់ថ្ម នៃទូរស័ព្ទថ្មីទាំងនេះ អាចមិនមែនជា បញ្ហាចោទនោះឡើយ។

ទាំងនេះគឺជា ព័ត៌មានដែលត្រូវបាន បង្ហើបពីប្រភពជិតស្និទ្ធមួយចំនួន ដែលនិយាយអំពី បែបបទនិង ការកែច្នៃថ្មី សម្រាប់ទូរស័ព្ទម៉ូដែលជំនាន់ក្រោយ ដែលអាចនឹងចេញលក់ នៅចុងឆ្នាំនេះ៕


ក្រុមហ៊ុន Apple អាចនឹងធ្វើការចេញលក់ នូវប្រភេទទូរស័ព្ទ iPhone 6S និង 6S Plus នាចុងឆ្នាំនេះ

ប្រភព៖ Metro

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]