កម្ពុជា-ថៃ៖ នៅមុននេះបន្តិច លោករដ្ឋនាយករដ្ឋមន្ត្រី របស់ប្រទេសថៃ ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ជនសង្ស័យម្នាក់ ដែលពាក់អាវលឿង ជាប់ពាក់ព័ន្ធ នឹងការបំផ្ទុះគ្រាប់បែក ក្នុងទីក្រុងបាងកកនោះ ពេលនេះត្រូវបានប៉ូលីស ចាប់ខ្លួនបានហើយ គឺនៅក្បែរព្រំដែន កម្ពុជា-ថៃ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នេះ កងកម្លាំងប៉ូលីសថៃ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ដ៏សំខាន់បំផុតម្នាក់ នៅក្នុងសកម្មភាពបំផ្ទុះ គ្រាប់បែក នៅឯទីសក្ការៈ Erawan កាលពីថ្ងៃទី១៧ ខែសីហា កន្លងទៅនេះ នៅក្នុងខេត្តស្រះកែវ ជាប់នឹងព្រំប្រទល់ របស់ប្រទេសកម្ពុជា ហើយពេលនេះ រូបគេក៏កំពុងតែ ត្រូវបានបញ្ជូន ទៅកាន់ទីក្រុងបាងកក វិញផងដែរ ដើម្បីធ្វើការសួរចម្លើយ។

យ៉ាងណាមិញ ពេលនេះប៉ូលីសមិនទាន់ បង្ហាញអត្តសញ្ញាណ របស់ជនសង្ស័យ ដ៏សំខាន់ម្នាក់នេះ នៅឡើយទេ តែគេគ្រាន់តែដឹងថា ជននោះ គឺជាបុរសពាក់អាវលឿង ដែលយើងបានឃើញ នៅក្នុងវីដេអូឃ្លីប ដែលថតបាន ដោយកាមេរ៉ាសុវត្ថិភាព នៅក្បែរកន្លែងកើតហេតុ ហើយក៏អាចជាអ្នក ដែលធ្វើការ បង្កប់គ្រាប់បែក បំផ្ទុះមនុស្ស ស្លាប់អស់ ២០នាក់ និងរបួសជាង ១០០នាក់ ផ្សេងទៀត នាពេលកន្លងទៅនេះ ផងដែរ៕

ចំពោះព័ត៌មានបន្ថែមផ្សេងទៀត យើងនឹងធ្វើការចុះផ្សាយ នៅពេលក្រោយ៖



ជនសង្ស័យពាក់អាវលឿង ដែលត្រូវប៉ូលីសចាប់ខ្លួនបាន

ប្រភព៖ បាងកក ខូខូណាត់

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]