រាជ​ធានីភ្នំពេញ ​៖ ​ចៅក្រម​ជំនុំជម្រះ​លោក ​ឃី ឆៃ​ នៅ​រសៀល​​​ថ្ងៃ​ទី​៣១ ​សីហា ​២០១៥ បាន​ប្រកាស​សាលក្រម​ពី​បទ ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរណភាព​នៃ​ជន​រង​គ្រោះ​ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​មាន​ជនជាប់ចោទ​ចំនួន​៤​នាក់​ដោយ​ផ្តន្ទាទោស​ម្នាក់​ៗ​ដាក់គុក​២៥​ឆ្នាំ​ ។​ ករណី​រួម​គ្នា​វាយ​សម្លាប់​ ជន​រង​គ្រោះជា​យុវជន​ម្នាក់ ​កាលពី​ខែមេសា​ ឆ្នាំ​២០១៤ ​នៅ​ក្នុង​ហាង​ផឹកស៊ី​ មួយ​ក្បែរ​រដ្ឋសភា​ ។

តុលាការ​បាន​បញ្ជាក់​ថា ជនជាប់ចោទ​ទាំងនោះ​ រួម​មាន ​គឺ​១-​ប៉ែន ​សំណាង ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ២-​សុធា រ៉ា​វីត ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ៣-​សុធា ដា​រ៉ូ​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ និង​៤-ខៀវ ចំរើន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ។​ ជនជាប់ចោទ​ទាំងនេះ​ ធ្លាប់​ត្រូវ​បាន​តុលាការ​ កាត់ទោស​ម្នាក់​ៗ ​ក្នុង​សំណុំរឿង​ផ្សេង​ម្នាក់​ៗ ៣​សំណុំរឿង​ ក្នុង​នោះ​មួយ​សំណុំរឿង​ជាប់គុក​៦​ឆ្នាំ ​រួច​មក​ហើយ​ ។

តុលាការ​បន្ត​ថា ​តែ​ក្នុង​ពេល​នេះ​ចៅក្រម​ ប្រកាស​ដាក់​ពន្ទ​នាគារ​ម្នាក់​ៗ២៥​ឆ្នាំ​ ក្នុង​សំណុំរឿង​ពី​បទ​ លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ ​មរណភាព​នៃ​ជន​រង​គ្រោះ​ និង​កាន់កាប់​អាវុធ​ខុសច្បាប់​ ទុក​សិទ្ធិ​ឲ្យ​បណ្តឹង ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]