ចិន៖ ហេតុការណ៍ផ្ទុះឆេះរោងចក្រ សារជាតិគីមី បានកើតឡើងជាថ្មីម្តងទៀត កាលពីយប់មិញនេះ ក្រោយការផ្ទុះឆេះឃ្លាំងសារធាតុគីមី ២លើករួចមកហើយ កាលពីខែមុននេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងមានផ្សែងខ្មៅអួរអាប់ ហុយយ៉ាងទ្រលោម នៅឯតំបន់ឧស្សាហកម្ម Lijin ស្ថិតនៅក្នុងទីក្រុង Dongying ខេត្តសានទុង របស់ប្រទេសចិន កាលពីម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ដោយសារតែរោងចក្រផ្ទុកសារជាតិគីមី មួយកន្លែង នៅទីនោះ ត្រូវបានផ្ទុះឆេះយ៉ាងខ្លាំង។

យោងតាមសេចក្តីរាយការណ៍ បានបន្ថែមឲ្យដឹងទៀតថា ក្រោយកើតហេតុ ក្រុមអាជ្ញាធរ និងក្រុមសង្រ្គោះ បានចេញប្រតិបត្តិការភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានការ កុំឲ្យមានការរាលដាល​កាន់តែខ្លាំងឡើង។ យ៉ាងណាមិញ មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយ អំពីចំនួនអ្នករងគ្រោះ ឬកម្រិតនៃផលប៉ះពាល់ នៅក្នុងហេតុការណ៍នេះនៅឡើយទេ។

គួររំលឹកថា កាលពីថ្ងៃទី ១៣ ខែសីហា ធ្លាប់មានករណីបែបនេះ កើតឡើងរួចមកហើយ ដែលបានសម្លាប់ជីវិតមនុស្ស អស់ជាង១៥០នាក់ និង ៧២០នាក់ផ្សេងទៀតរងរបួស និងលើកទី២ ផ្ទុះមួយករណីទៀត នៅយប់ថ្ងៃ ២២ ខែសីហា  ហើយយប់មិញនេះ ជាលើកទី៣ ផងដែរ។


រូបភាពនៃការ ផ្ទុះឆេះរោងចក្រស្តុកសារជាតិគីមី ដែលជាករណីលើកទី២

វីដេអូនៃការឆេះ ឃ្លាំងស្តុកសារជាតិគីមី លើកទីមួយនៅឯតំបន់ Tianjin៖

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]