អ្នកលក់គុយទាវជនជាតិចិនម្នាក់ ស្ទើរនឹងត្រូវបានសំលាប់ដោយសារអណ្តើកមួយ បន្ទាប់ពីវាបានធ្លាក់ចេញ តាមបង្អួចពីលើអាគារកំពស់ ៤៥ ជាន់។

Yao Chen កំពុង​តែជជែកលេងជាមួយ អតិថិជន នៅខាងក្រៅហាងរបស់គាត់ នៅឯ Chongqing ភាគនិរតីនៃប្រទេសចិន,​ នៅពេលដែល សត្តអណ្តើកធំមួយក្បាល ធ្លាក់មកពីផ្ទះល្វែងខាងលើ​ ប្រហែលកំពស់ ៤០ feet ប៉ះចំជើងរបស់គាត់ ធ្វើអោយ បែកក្រចកមេជើងរបស់គាត់។

ម្ចាស់ភោជនីយដ្ឋាន វ័យ ៣៤ ឆ្នាំម្នាក់នេះ បាននិយាយថា បើសិនជាខ្ញុំឈរតែប៉ុន្មានជំហាន​ទៀត ទៅខាងឆ្វង នោះខ្ញុំនឹងត្រូវបែកក្បាលស្លាប់ដោយសារវាធ្លាក់ត្រូវ។

អណ្តើក ដែលបានេះវាចេញពីទ្រុងនិង​រំលង របាបង្អួច នៃផ្ទះល្វែងជាន់ទី ៦​ របស់ម្ចាស់វា​មួយនេះ ត្រូវបាន រិះគន់ដោយសារ​តែការបង្ករបួសរបស់វា។

លោក Yao​ បន្ថែមថា អតិថិជន បានប្រាប់ខ្ញុំអោយយកវាទៅធ្វើស៊ុប,​ ប៉ុន្តែខ្ញុំ មិន​ចង់បានសំណាងមិនល្អទៀតទេ។ វាអាចនឹង បំពុលអតិថិជនខ្ញុំថែមទៀតក៏ថាបាន។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]