អ៊ីរ៉ាក់៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិអ៊ីរ៉ាក់ ចំនួន ៤នាក់​ ត្រូវបានក្រុមសកម្មជន ISIS ចោទប្រកាន់ ពីបទចារកម្ម ឲ្យក្រុមនិកាយស៊ីអ៊ីត ដែលប្រឆាំងនឹង ក្រុម ISIS ហើយត្រូវបាន គេដាក់ទោស ដោយយកច្រវ៉ាក់ ចងដៃ-ជើង ភ្ជួរឡើងទៅលើ ផុតពីដី រួចដុតភ្លើងពីក្រោម យ៉ាងព្រៃផ្សៃបំផុត។


បើតាមខ្សែវីដេអូ ដែលថតដោយក្រុម ISIS បានបង្ហាញឲ្យឃើញ នូវទិដ្ឋភាព នៃហេតុការណ៏ ដុតមនុស្សទាំងរស់ យ៉ាងព្រៃផ្សៃបំផុត ដែលបានកើតឡើង នៅក្នុងទីក្រុង Anbar នៃប្រទេសអ៊ីរ៉ាក់។

យ៉ាងណាមិញ នេះគឺជាវីដេអូឃ្លីប ចុងក្រោយមួយ ដែលត្រូវបានផ្សាយចេញ ដោយក្រុម Jihadi ដែលមើលទៅ ពិតជាឃោរឃៅ និងព្រៃផ្សៃបំផុត គ្មានអ្វីអាចប្រៀបផ្ទឹមបាន៕






សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត