ភ្នំពេញ ៖ ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥នេះ បានបញ្ជូនអ្នកបើករថយន្ត បង្កម្នាក់ ទៅតុលាការ ពាក់ព័ន្ធបង្កគ្រោះថ្នាក់ចរាចរណ៍ បើកបុកស្រ្តីម្នាក់ បណ្តាលឲ្យស្លាប់ កាលពីល្ងាច ថ្ងៃទី២៨ ខែសីហា ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

លោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ បានឲ្យដឹងថា អ្នកបើករថយន្តបង្កមានឈ្មោះ រិទ្ធ គ្រុយ អាយុ៣៥ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់តុលាការ នារសៀលថ្ងៃនេះ ដើម្បីបន្តសួរនាំ ដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់។

សូមបញ្ជាក់ថា នៅវេលាម៉ោងជិត ៦ ល្ងាច ថ្ងៃទី២៨ ខែសីហា មានករណី គ្រោះថ្នាក់ចររាចរណ៏ មួយបានកើតឡើង នៅផ្លូវជាតិលេខ៣ ប៉ុស្តិ៍នគរបាល រដ្ឋបាលកន្ទោក ខណ្ឌពោធិ៍សែនជ័យ រវាងម៉ូតូនិងរថយន្ត កុងតឺន័រ បណ្តាល អោយនារីវ័យក្មេងម្នាក់ ជាអ្នកបើកម៉ូតូ ស្លាប់នៅកន្លែង កើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅវាស់វែង និងបាននាំយករថយន្ត និង ម៉ូតូ ជនរងគ្រោះ ទៅកាន់ការិយាល័យ នគរបាលចរាចរ ផ្លូវគោកដើម្បីទុកដោះស្រាយ តាមផ្លូវច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]