សិង្ហបុរី៖ ការប្រយុទ្ធស៊ីសាច់ហុតឈាមមួយ បានកើតឡើង រវាងសត្វពស់ថ្លាន់ និងពស់វែក នៅលើផ្លូវសាធារណៈ ដែលស្ថិតនៅ ក្នុងប្រទេសសិង្ហបុរី។


ពស់ថ្លាន់កំពុងរុំក្បាលពស់វែកយ៉ាងជាប់

យ៉ាងណាក៏ដោយ អ្នកដែលឈ្នះពិតប្រាកដនោះ គឺក្រុមភ្នាក់ងារជំនាញ ខាងកំចាត់ សត្វល្អិត ដែលបានចូលមក ចាប់ពស់ថ្លាន់ ដាក់នៅក្នុងការ៉ុង រីឯពស់វែក បានវារគេច ចូលទៅក្នុងព្រៃ បាត់ស្រមោល។

មនុស្សម្នាជាច្រើន បាននាំគ្នាឈរមើល ការប្រយុទ្ធនោះ ដោយគេឃើញ ពស់ថ្លាន់ ព្យាយាមរឹតខ្លួន ដ៏ធំរបស់ពស់វែក ខណៈពស់វែក ក៏ព្យាយាមប្រើចង្កូមពិស របស់វា ចឹកទៅលើពស់ថ្លាន់ វិញផងដែរ។ ពស់ថ្លាន់បានរុំ.ក និងក្បាលពស់វែក ដោយមិនលែង តែនៅពេលដែល ពស់វែក ប្រើចង្កូមរបស់វា តប.តវិញ ពស់ថ្លាន់ក៏ហាក់ដូចជា បន្ថយការរឹតរបស់ខ្លួន។

ក្រោយប្រយុទ្ធគ្នាមួយសន្ទុះធំ នៅទីបំផុត ពស់វែក ក៏បានវារចូល ទៅក្នុងព្រៃបាត់ ទុកឲ្យពស់ថ្លាន់ ដែលមានរងរបួស នៅរមួល លើថ្នល់ ហើយក៏ត្រូវ ក្រុមកំចាត់សត្វល្អិត យកទំពក់ពិសេសម៉្យាង មកចាប់ពស់ថ្លាន់ ដាក់នៅក្នុងការ៉ុងធំមួយ តែម្តង៕


ពស់ថ្លាន់កំពុងប្រើកន្ទុយរបស់វារុំ.ក ពស់វែក


ក្រុមភ្នាក់ងារជំនាញ ខាងកំចាត់ សត្វល្អិត ចូលមកចាប់ពស់ថ្លាន់ ដាក់ក្នុងការ៉ុង


អ្នកដំណើរនាំគ្នាឈរមើលការប្រយុទ្ធរបស់ពស់ទាំងពីរ

សូមទស្សនា ឈុតឆាកប្រយុទ្ធគ្នាខាងក្រោម៖

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]