ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ពោធិ៍​២ ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្រើ​កាំបិត​កាប់​ទៅ​ លើ​បុរស​ម្នាក់​ទៀត បណ្ដាល​ឱ្យ ​រង​របួស​ធ្ងន់​ដោយ​សារ​​​តែ ​ខឹង​ជន​រង​គ្រោះ​តែងតែ ​ប្រើ​ហិង្សា​វាយដំ​ទៅ​លើ ​អតីត​ប្រពន្ធដើម​របស់​ខ្លួន​ មិន​ទំនេរ​ដៃ ។

មន្ត្រី​កងរាជអាវុធហត្ថ ​ស្រុក​មោង​ប្ញ​ស្សី​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ផា​ន់ រ​ដ្ឋា ហៅ​ស៊ី​ស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែកជីក ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​គៀន ណៃ អាយុ​២៨​ឆ្នាំ នៅ​ភូមិ​តា​តុ​ក​២ ឃុំ​មោង ស្រុក​មោង​ប្ញ​ស្សី ។

មន្ត្រី​ដដែល​បន្ត​ថា ជនសង្ស័យ​បាន​ប្រើ​ កាំបិតប៉័ងតោ​ កាប់​ទៅ​លើ​ជន​រង​គ្រោះ ​ចំនួន​៣​កាំបិត កាលពី​វេលា​យប់​ថ្ងៃ​ទី​២៩ សីហា នៅ​ភូមិ​តា​តុ​ក​២ ឃុំ​មោង ស្រុក​មោង​ប្ញ​ស្សី ដោយសារ​តែ​ជន​នេះ ​ខឹង​ជន​រង​គ្រោះ​វាយដំ​ប្រពន្ធ ដែល​ជា​អតីត​ប្រពន្ធដើម​របស់​ខ្លួន​។ ប៉ុន្តែ​ក្រោយ​បង្ក​ហិង្សា ជន​ដៃដល់​បាន​រត់គេច​ខ្លួន លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ទើបត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង ។

សាក្សី​នានា​បាន​ និយាយ​អំពី​មូលហេតុ​ ដែល​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​ថា ជនសង្ស័យ​ឈ្មោះ​ផា​ន់ រ​ដ្ឋា ហៅ​ស៊ី​ស មាន​ប្រពន្ធ​ដល់​ទៅ​២ តែ​ក្រោយមក ជន​នេះ​បាន​លែងលះ​ប្រពន្ធដើម ហើយ​ប្រពន្ធដើម ក៏​បាន​ទៅ​ស្រលាញ់​ជន​រង​គ្រោះ​ឈ្មោះ​គៀន ណៃ រហូត​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​។ សាក្សី​បន្ត​ថា ក្រោយ​ពី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ឈ្មោះ​គៀន ណៃ តែង​វាយដំ​ទៅ​លើ​ប្រពន្ធ​មិនសូវ​លស់​ពេល​ទេ រហូត​ធ្វើ​ឲ្យ​ឈ្មោះរ​ដ្ឋា ហៅ​ស៊ី​ស ជា​ប្ដី​ដើម មានការ​ឈឺឆ្អាល​ក្ដៅក្រហាយ ​យ៉ាង​ខ្លាំង​៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]