ចិន៖ រូបភាពប៉ូលីសចរាចរពីរនាក់ លុតជង្គង់ សុំអង្វរម្តាយកូនពីរនាក់ ឲ្យបញ្ឈប់ការត្អូញត្អែរអំពីការទទួលសំបុត្រពិន័យអ្នកស្រវឹងពេលបើកបរ កំពុងតែកក្រើកពេញបណ្តាញសង្គម។


ទិដ្ឋភាពប៉ូលីសចរាចរលុតជង្គង់ពន្យល់ពីច្បាប់ទៅម្តាយកូនទាំងពីរនាក់នោះ

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅប្រហែលម៉ោង ៧ និង ៤៨នាទីព្រឹកថ្ងៃសុក្រ ទី ២៨ សីហា កន្លងទៅនេះ នៅចំណុចស្ពាន Hanwu ក្នុងទីក្រុង ហានតាន ខេត្ត ហឺណាន ប្រទេសចិន។ បុរស ដែលជាអ្នកបើកបរបង្កហេតុនោះ ឈ្មោះ Feng Dong ត្រូវប៉ូលីស ផាកពិន័យពីបទបើកបរក្នុងពេលស្រវឹង។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ នៅត្រង់ថាស្ត្រីម្នាក់ ដែលគេដឹងថាត្រូវជាម្តាយបង្កើត របស់បុរសបង្កហេតុនោះ  បានលុតជង្គង់ចុះទល់នឹងដី អស់រយ:ពេលជាងមួយម៉ោង ដើម្បីសុំការអធ្យាស្រ័យពីមន្ត្រីប៉ូលីសចរាចរ ឲ្យលើកលែងការពិន័យ ចំពោះកូនប្រុសគាត់។ មិនតែប៉ុណ្ណោះ កូនប្រុសនោះ បានដេកននាលថ្នល់ និងគំរាមថានឹងឲ្យឡានកិនទៀតផង។

ដោយព្យាយាមអស់ពីសមត្ថភាពទៅហើយនោះ ប៉ូលីសចរាចរ ក៏សម្រេចចិត្តលុតជង្គង់ចុះទៅនឹងដីដូចគ្នា ដើម្បីធ្វើការពន្យល់ពួកគាត់ អំពីសារៈសំខាន់ នៃច្បាប់ចរាចរណ៍ និងពេលស្រវឹងមិនគួរបើកបរផងដែរ។

ជាចុងក្រោយ Feng ត្រូវបានពិន័យជាទឹកប្រាក់ចំនួន ១ពាន់យ័ន (១៥៦ដុល្លារអាមេរិក) ហើយគាត់ត្រូវបាន ហាមឃាត់មិនឲ្យបើកបរ រយៈពេល ៦ខែ។

ករណីនេះផងដែរ កំពុងល្បីពេញបណ្តាញសង្គម Weibo និងមានមតិរិះគន់ជាច្រើន ទៅលើបុរសនោះផងដែរ៕


ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]