ចិន៖ គូស្នេហ៍មួយគូ បានឈ្លោះប្រកែកគ្នា ឈានដល់ការសម្រាត សំលៀកបំពាក់គ្នាទៅវិញទៅមក ដោយគ្មានខ្មាសអៀន នៅតាមផ្លូវសាធារណៈទៀតផង។

យោងទៅតាមវីដេអូឃ្លីប ដែលថតដោយអ្នកដំណើរម្នាក់ ត្រូវបានបង្ហោះចែកចាយ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ឃើញសកម្មភាពបុរសម្នាក់ កំពុងតែប្រទាញប្រទង់ចំបាប់គ្នា ជាមួយស្ត្រីម្នាក់ទៀត យ៉ាងស្វិតស្វាញ នៅលើដងវិថីមួយកន្លែង ដែលមាន​មនុស្សម្នា ធ្វើដំណើរយ៉ាងច្រើនកុះករ ប៉ុន្តែពុំមាននរណាម្នាក់ ចូលទៅជួយរារាំងឡើយ ។

យ៉ាងណាមិញ ទីតាំងនៃកន្លែងកើតហេតុនោះ គេជឿជាក់ថានៅក្នុងប្រទេសចិន ហើយអ្នកបង្ហោះឃ្លីបវីដេអូនោះ បានបញ្ជាក់ថា បុរសស្រ្តីមួយគូនោះ គឺជាប្តីប្រពន្ធនឹងគ្នា ដោយនៅក្នុងហេតុការណ៍ឈ្លោះប្រកែកគ្នា និងសម្រាតសំលៀកបំពាក់ដ៏ចំឡែកនោះ ភាគីខាងស្រីបាននិយាយដដែលៗថា ភាគីខាងប្រុសជាមនុស្សគ្មានប្រយោជន៍ ចំណែកឯខាងប្រុសវិញ បានតបទៅវិញថា រូបគេបានខិតខំអស់ពីកម្លាំងកាយចិត្តទៅហើយ ដើម្បីឲ្យជីវិតប្រសើរឡើង ៕

ចង់ដឹងថា ហេតុការណ៍ដ៏ចំឡែក និងអាម៉ាស់នោះ មានទិដ្ឋភាពយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ មីរ័រ

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]