ចិន៖ រឿងរ៉ាវ ស្នេហ៍ស្មោះរបស់ បុរសវ័យចំណាស់ម្នាក់ បានត្រូវសារព័ត៌មានចិនជាច្រើន ចុះផ្សាយពេញទំព័រមុខ ដោយសារ បុរសរូបនេះ សុខចិត្តទ្រាំលំបាកកាយ ទៅរស់នៅក្រោមស្ពាន ដើម្បីអាចសល់លុយ សំរាប់សន្សំទុកទិញ ចិញ្ចៀនពេជ្រ និងខ្សែកមាស ជូនភរិយាសំណព្វចិត្ត ។



បុរសនាមត្រកូល Xiong   កំពុងស្នាក់នៅក្រោមស្ពាន

បុរសនាមត្រកូល Xiong  ជាអ្នកស្រុករស់នៅតំបន់ Chongqing បានចំណាកស្រុកមកធ្វើការក្នុងទីក្រុង ហើយ គាត់ពីដំបូង រស់នៅក្នុងផ្ទះ ផ្តល់ដោយរដ្ឋាភិបាលចិន  ប៉ុន្តែក្រោយមក គាត់មិនចង់ចំណាយលុយច្រើន និងចង់សន្សំលុយទុកផងនោះ  គាត់ក៏បានសម្រេចចិត្តមករស់នៅក្រោមស្ពាន មួយកន្លែងយ៉ាងដូច្នេះតែម្តង។ បុរសនេះ  ធ្វើការងារដោយ ដើររើសរបស់អេតចាយ ដើម្បីយកទៅលក់ ដើម្បីបានកំរៃមកវិញ ជាប្រចាំថ្ងៃ។

បើតាមសំដី បុរសស្មោះស្នេហ៍នេះ បានប្រាប់ថា ការដែលមករស់នៅក្រោមស្ពានបែបនេះ  គាត់អាចសន្សំលុយ ក្នុងមួយថ្ងៃៗ បានជិត ៥យ័ន ឬប្រហែលជិត ១ដុល្លារអាមេរិក ។ ហើយ គាត់ចង់យកលុយដែលសន្សំបាន ទៅទិញ ចិញ្ចៀនពេជ្រ ខ្សែកមាស ឲ្យប្រពន្ធគាត់។

បុរសចិត្តស្មោះរូបនេះ រៀបរាប់បន្តថា ប្រពន្ធរបស់គាត់មានវ័យ ៦០ឆ្នាំ មានរបរធ្វើស្រែចំការ និងចិញ្ចឹមសត្វនៅ ឯស្រុកស្រែ ហើយគាត់បន្ថែមថា គាត់ចង់ឲ្យប្រពន្ធរបស់គាត់សប្បាយចិត្ត ដោយផ្ញើកាដូ ជូនប្រពន្ធគាត់ ដើម្បីចង់បញ្ជាក់ប្រាប់ប្រពន្ធគាត់ថា នាងមិនបានរៀបការ ចំបុរសដែលអន់នោះឡើយ៕





ស្ថានភាព និង កន្លែងរស់នៅ របស់បុរសនាមត្រកូល Xiong

ប្រភព Shanghaii

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]