តៃវ៉ាន់៖ កាលពីថ្ងៃទី ២៧ សីហា កន្លងទៅថ្មីៗនេះ ប្រភពបរទេស បានធ្វើការដកស្រង់ព័ត៌មាន គួរឲ្យចាប់អារម្មណ៍មួយ នៅឯកោះតៃវ៉ាន់ ចុះផ្សាយអំពីរឿងហេតុដ៏គួរឲ្យរន្ធត់ និងមិនគួរឲ្យជឿ ដែលក្មេងជំទង់មួយក្រុម បានជួបប្រទះដោយផ្ទាល់។


រូបភាពតំណាងឲ្យអ្វីដែលបានកើតឡើង

ប្រភពព័ត៌មានដដែល បានរៀបរាប់ដំណើរដើមទងថា យុវវ័យដែលជាក្មេងជំទង់មួយក្រុម បានធ្វើដំណើរកំសាន្តជុំគ្នាដោយជិះម៉ូតូ លុះពេលដែលវិលត្រឡប់មកផ្ទះវិញ ពួកគេបានជិះកាត់តាមដងផ្លូវមួយកន្លែង ដែលជាទីតាំងធ្លាប់មានករណីឃាតកម្មដ៏សាហាវមួយ ដែលសពស្ត្រីរងគ្រោះម្នាក់ ត្រូវបានឃាតករយកទៅទំលាក់ចោលទីនោះ។

ក្នុងចំណោមពួកគេទាំងអស់ មានតែយុវជនម្នាក់គត់ ដែលមានអារម្មណ៍ចម្លែក និងឈប់ម៉ូតូ ចង់ទៅរកមើលអ្វីម្យ៉ាងក្បែរនោះ។ យុវជនរូបនេះ បានអះអាងប្រាប់ថា មើលឃើញស្ត្រីម្នាក់ត្រូវរបួស ហើយយំតែម្នាក់ឯង។ នាងបានប្រាប់ដល់រូបគេថា នាងរក «ដៃ» អត់ឃើញទេ ជួយរកនាងផង។ ចំណែកមិត្តភក្តិធ្វើដំណើរជាមួយគ្នានោះ មិនបានមើលឃើញអ្វីឡើយ។ លុះដល់ពេលឃើញមិត្តរបស់ខ្លួនម្នាក់នោះ បង្ហាញអាការ:ចម្លែកឈរតែម្នាក់ឯង មិនដឹងជាសម្លឹងមើលអ្វីដូចនេះ ក៏នាំគ្នាទៅហៅរូបគេ ឲ្យត្រឡប់មកម៉ូតូវិញ ហើយចាកចេញពីទីនោះ។

ក្រោយពីជួបហេតុការណ៍ដូចនេះ បូករួមនឹងការព្រួយបារម្ភផង ពួកគេក្នុងក្រុម បានសំរេចនាំយុវជន ជាមិត្តរបស់ខ្លួនម្នាក់នោះ ទៅឲ្យពេទ្យពិនិត្យមើលស្ថានភាពស្មារតី ព្រោះក្លាចក្រែង មានរឿងអ្វីមិនល្អកើតឡើង។ គ្រូពេទ្យមិនបានប្រាប់អ្វីច្រើនទេ តែបានរាយការណ៍ប្រាប់ដល់ប៉ូលីសអំពីរឿងហេតុ ដែលក្មេងប្រុសជំទង់នោះ បានជួបប្រទះ។

ចម្លើយពីខាងប៉ូលីស បានផ្តល់ដំណឹងមកវិញថា កាលពីឆ្នាំ ១៩៩៥ ធ្លាប់មានករណីឃាតកម្មមួយ កើតឡើងនៅទីនោះពិតមែន។ បុរសម្នាក់បានសម្លាប់ប្រពន្ធរបស់ខ្លួន កាត់រាងកាយជាកង់ៗ ហើយឃាតករជាប្តីនោះ បានយកទឹកដាំពុះស្ងោរក្បាលនារីរងគ្រោះជាប្រពន្ធ ដើម្បីបំបាត់អត្តសញ្ញាណ លុបភស្តុតាងចោល រួចហើយយករាងកាយដែលនៅសេសសល់ ទៅទំលាក់ចោល នៅម្តុំដែលពួកគេ បានជិះកាត់នោះ។ រំលឹកកាលឆ្នាំនោះ ប៉ូលីសស៊ើបដឹងការពិត និងបានរកឃើញបំណែករាងកាយ ដែលលាក់ទុកនោះដែរ លើកលែងតែដៃស្តាំម្ខាងប៉ុណ្ណោះ ដែលរកមិនឃើញទាល់តែសោះ។

គួរបញ្ជាក់ដែរថា ក្មេងជំទង់មួយក្រុមនោះ ពួកគេសុទ្ធតែមានថ្ងៃខែឆ្នាំកំណើត កើតក្រោយអំពើឃាតកម្មនោះទាំងអស់ និងមិនមានការជាប់ពាក់ព័ន្ធ អ្វីមួយឡើយ៕

វីដេអូតំណាង បង្កើតឡើង ដើម្បីរៀបរាប់ ដំណើររឿងហេតុ៖

ប្រភព៖ TomoNews

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]