ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 300 មួយ​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចេញពី​ថ្នល់ជាតិ បន្ទាប់​ពី​ព្យាយាម​គេច​ម៉ូតូ​មួយ​គ្រឿងក្នុង​ដំណើរ​ច្រាស់ទិស​គ្នា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវ​លេខ​៥៣ នៅ​ចំណុច​ភូមិ​ព្រៃ​តា​មូង ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ។ ទោះ​យ៉ាងណា​អ្នក​ជិៈ​ក្នុង​រថយន្ត​ពុំ​មាន​នរណា​រង​របួស​ទេ ។

សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរណ៍​បាន​និយាយ​ឱ្យ​ដឹង​ថា មិន​ស្គាល់​អត្តសញ្ញាណ​គ្រួសារ​រង​គ្រោះ​ទេ គ្រាន់តែ​ដឹង​ថា ជា​អ្នក​នៅ​រាជធានី​ភ្នំពេញ មក​ពី​កំសាន្ត​ទឹកធ្លាក់​ច្រក​ល្អៀង ស្ថិត​ក្នុង​ព្រុំប្រទល់​ខេត្តកំពង់ឆ្នាំង និង​ពោធិសាត់ ។

មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស RX 300 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-1182 បើកបរ​ក្នុង​ដំណើរ​ពី​លិច​មក​កើត លើ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម លុះ​មក​ដល់​ចំណុច​កើតហេតុ គាប់​ជួន​មាន​ភ្លៀង​បណ្តាល​ឱ្យ​ផ្លូវ​រអិល​ផង និង​ពេល​នោះ​អ្នកបើកបរ​រថយន្ត​បាន​វ៉ា​ក់​នឹង​ម៉ូតូ​មួយ​គ្រឿង ដែល​មក​ពីមុខ​ក៏​ព្យាយាម​គេច​បណ្តាល​ឱ្យ​រអិល​ធ្លាក់​ចុះ​ពី​ថ្នល់​ចុះ​ក្រោម​តែ​ម្តង សំណាងល្អ​អ្នក​ជិៈ​ក្នុង​រថយន្ត​មាន​គ្នា​៦​នាក់​មាន​ក្មេង​ចាស់​ប្រុស​ស្រី​មិន​មាន​រង​របួស​នោះ​ទេ ។

រថយន្ត​ខាងលើ​ត្រូវ​បាន​ម្ចាស់​យក​មក​រក្សា​ទុក​នៅផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​នៅ​ជិត​ថ្នល់ជាតិ ដើម្បី​រង់ចាំ​រក​រថយន្ត​មក​ស្ទួ​ច​ទៅ​ជួសជុល​នៅ​ភ្នំពេញ  ចំណែក​គ្រួសារ​រង​គ្រោះ​ក្នុង​រថយន្ត​ទាំងអស់​បាន​ឡើង​រថយន្តក្រុង​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​ឯ​ភ្នំពេញ​វិញ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]