ព្រះសីហនុ៖ បុរសម្នាក់ចិត្តសឿងម្នាក់ ដោយសារតែអំណាច ខឹងប្រពន្ធស្តីបន្ទោសរឿង បន្តិចបន្តួចសោះបែរ ជាតូចចិត្តទៅចងកបញ្ចប់ជីវិត រហូតដល់ស្លាប់នៅក្នុងផ្ទះ ទុកឲ្យប្រពន្ធរស់នៅ កំព្រា នៅម៉ោង ១២និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥។

យោងតាមប្រភពពីមន្រ្តីមានសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ី សោភ័ណ្ឌ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ករណីនេះកើតឡើងនៅចំណុច ក្រុម៧ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះបានប្រើខ្សែនីឡុងពណ៌ស ចងព្យួរកជាប់ទៅនឹង មេដំបូលផ្ទះបាយ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ខណៈប្រពន្ធកូនកំពុងដេកលង់លក់។ បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសាររៀបចំទៅធ្វើបុណ្យតាមប្រពៃណី៕\


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]