ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ច​ប៉ូលិស​-ប៉េ​អឹ​ម ​ស្រុក​ចុងកាល់​បាន​ធ្វើការ​ ឃាត់ខ្លួន​ជនសង្ស័យ ​៣នាក់​ម្តាយកូន ដោយ​ជាប់​ពាក់​ព​ន្ធ័​រឿង​ឃាតកម្ម ​សម្លាប់​អារ​.​ក​ ស្ត្រី​វ័យ​ចំណាស់​ ម្នាក់​ ដោយ​ចោទប្រកាន់​ ថា​ចេះ​អាប​ធ្មប់​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៧ សីហា ២០១៥ កន្លង​ទៅ​នៅ​ក្នុងភូមិ ​បន្ទាយ​ជ័រ ឃុំ​ពង្រ ស្រុក​ចុងកាល់ ។

លោក​វរសេនីយ៍ទោ បឿ អឿ​ល អធិការ​ស្រុក​ចុងកាល់​ បាន​ឲ្យ​«​កោះសន្តិភាព​» ដឹងថា មុន​ពេលកើតហេតុ ខាង​ក្រុម​គ្រួសារ​ជនសង្ស័យ​ មានឈ្មោះ ហួ​ក សំណាង ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ចុកពោះ​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៥ ហើយ​បាន​ចោទ​ស្រី​រង​គ្រោះ​ថា ចេះ​អាប​ធ្មប់ ក្រោយ​មក​ឈ្មោះ ហួ​ក សំណាង ត្រូវជា​ម្តាយ​បាន​ប្រើ​ឈ្មោះ សំ​បាន បុត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កូនប្រសារ និង​ឈ្មោះ យាន ដូច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កូនបង្កើត មាន​ទីលំនៅ​ភូមិ​ពង់​ទឹក សង្កាត់​បុស្ស​ស្បូវ ក្រុង​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ កាន់​កាំភ្លើង​ខ្យល់​បរបាញ់​សត្វ ពូថៅ​ទៅ​គំរាម​ស្ត្រីជន​រង​គ្រោះ ​ម្តង​រួច​មក​ហើយ ។

លោក​អធិការ​បន្ត​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៧ សីហា ២០១៥ ជនសង្ស័យ​ទាំង​២​នាក់​ បងថ្លៃ​-​ប្អូនថ្លៃ​បាន​ទៅ​ដល់​ផ្ទះ​ស្ត្រី​រង​គ្រោះ ហើយ​ក៏​មានឱកាស​ ដោយ​ប្តី​ស្ត្រី​រង​គ្រោះ ​មិន​នៅផ្ទះ ជនសង្ស័យ​ទាំង​២​នាក់បងប្អូន​បាន​បបួល​ស្ត្រី​រង​គ្រោះ​ផឹកស្រា​រហូត​ស្រវឹង ​ជោកជាំ ទើប​ជនសង្ស័យ​បាន ធ្វើ​សកម្មភាព​ចាប់​ស្ត្រី ​ដែល​ពួក​ខ្លួន​ចោទថា​ចេះ​អាប​ ធ្មប់​អារ​.​ក ដោយ​ប្រើ​កាំបិត​តាំង​តោ​ នៅ​នឹង​ផ្ទះ​ស្ត្រី​រង​គ្រោះ​កាលពី​ វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៧ សីហា ២០១៥ តែ​ម្តង​ ។

លោក​អធិការ​បន្ត​ថា នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៨ សីហា ២០១៥ មាន​ប្រជាពលរដ្ឋ​បាន​ដើរ ​ទៅ​ដល់​ផ្ទះ​ស្ត្រី​រង​គ្រោះ ក៏​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម បន្ទាប់​មក​ប្រជាពលរដ្ឋ​ បានរ​ត់ទៅ​រាយការណ៍​ប្រាប់​ប៉ូលិស ។

ក្រោយ​ពី​ទទួល​ព័ត​មាន សមត្ត​កិច្ច​បាន​ចុះ​ទៅ​ដល់​ កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ និង​ធ្វើការ​ស្រាវជ្រាវ​ពី​ប្រជាពលរដ្ឋ​ បាន​លេច​ចេញ​ជា​តម្រុយ និង​ឈាន​ទៅ​ដល់​ធ្វើ ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ​៣​នាក់​នាំ​យក​មក​អធិការ​ សួរ ។ ក្រោយ​ពេល​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា ពួក​ខ្លួន​សម្លាប់​ស្ត្រី​រូប​នេះ ពីព្រោះ​ស្ត្រី​រូប​នេះ​ចេះ​អាប​ធ្មប់ ។

លោក​អធិការ​បាន​បញ្ចា​ក់ថា ទោះជា​បែប​ណា​ក៏​ដោយ យោង​តាម​ចម្លើយ​សារភាព​ជន​ស​ង្ស័យ និង​យោង​តាម​វត្ថុ​តាង​កាំបិត​បាំង​តោ​១ ពូថៅ​១ និង​កាំភ្លើង​ខ្យល់​១​ដើម លោក​បាន​កសាងសំណុំរឿង​ជនសង្ស័យ​ទាំង​៣​នាក់​ម្តាយកូន​បញ្ជូន​ទៅ​ ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]