ស្រាមួយដបដែលមានអាយុកាលដល់ទៅ ២២៤ ឆ្នាំ ហើយតំលៃរបស់វា គឺរហូតទៅដល់ ៧៩ ០០០ ដុល្លាត្រូវបានធ្លាក់បែកខ្ទេចដោយសារតែ បុរសម្នាក់ខ្វះការប្រុងប្រយ័ត្ន ធ្វើអោយដបស្រារបូតពីដៃ។

ដោយយោងទៅតាមគេហៈទំព័រ sunnewsnetwork បានអោយដឹងថា ស្រាមួយដបមានឈ្មោះថា Clos du Griffier Vieux កំពុងតែឈានទៅរកកំនត់ត្រាពិភពលោក ដែលជាស្រាសម្រាប់លាយធ្វើ ខកថេល ដែលមានតំលៃថ្លៃបំផុត ត្រូវបានបាត់បង់ដោយសារតែ ការធ្វេសប្រហែសរបស់បុគ្គលិកម្នាក់ ធ្វើអោយវារបូតពីដៃ ហើយធ្លាក់បែកខ្ទេចអស់។ គួរបញ្ជាក់ផងដែរថា ស្រាមួយដបនេះត្រូវបានគេផលិតនៅក្នុង ឆ្នាំ ១៧៨៨ ហើយរហូតមកដល់ពេលនេះ វាមានអាយុកាល ២២៤ ឆ្នាំ មកហើយដែលមានធ្លាប់មានតំលៃ ៧៩​ ០០០ ដុល្លា។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]