សី្វស៖ សំណង់ផ្លូវរថភ្លើងក្នុងរូងភ្នំ ដែលមានជម្រៅ និង ប្រវែង វែងជាងគេលើពិភពលោក នៅប្រទេសសី្វស ហើយដែលត្រូវបាន ចំណាយពេលអស់រយៈពេល ១៩ឆ្នាំ អស់ទឹកប្រាក់រាប់ពាន់លានដុល្លារ  ទីបំផុតត្រូវបាន សាងសង់រួចរាល់ហើយ ។


កម្មករ អបអរការសំរាប់ ការសាងសង់ផ្លូវរថភ្លើងក្នុងរូងភ្នំដ៏វែងជាងគេនេះ

ផ្លូវរថភ្លើង ក្នុងរូងភ្នំនេះ បានចាប់ផ្តើមគម្រោងសាងសង់ ឡើងដោយរដ្ឋាភិបាលប្រទេសស្វីស ចាប់តាំងពី ឆ្នាំ១៩៩៦ ដោយចំណាយទឹកប្រាក់ អស់ប្រហែលជាង ១០ពាន់លានដុល្លារអាមេរិក ប្រើប្រាស់កម្លាំងពលកម្មលើសពី ២,០០០ នាក់ ហើយក៏ជាការងារដ៏គ្រោះថ្នាក់បំផុតមួយ សំរាប់កម្មករទាំងនោះផងដែរ ក្នុងការជីកកកាយដី និងថ្ម ពីខាងក្រោមភ្នំ ក្នុងចំនួនច្រើនជាង ២លាន​ឡានដឹកដី ចាក់ស៊ីម៉ង់រាប់លានតោន ដោយប្រើប្រាស់បច្ចេកទេសទំនើប និង ម៉ាស៊ីនសម្រាប់ទម្លុះថ្មភ្នំដ៏ធំមួយ ដើម្បីបង្កើតឲ្យបានជាផ្លូវរថភ្លើងក្នុងរូងភ្នំ ដែលវែងជាងគេក្នុងប្រវត្តិសាស្ត្រនេះឡើង។ កំឡុងពេលសាងសង់នេះដែរ កម្មករចំនួន ៨នាក់ បានបាត់បង់ជីវិតផងដែរ។


ផ្លូវរថភ្លើងក្នុងរូងភ្នំ ដែលបានសាងសង់រួចហើយ

ផ្លូវរថភ្លើងត្រូវបានដាក់  ឈ្មោះថា NEAT Gotthard base Tunnel ដែលនឹងបើកដំណើរការ ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៦ ហើយអ្នកដំណើរនឹងអាចធ្វើដំណើរតាមផ្លូវរថភ្លើងនេះ ពីទីក្រុង Zurich ទៅកាន់ ទីក្រុង Milan ត្រឹមតែរយៈពេល ២ម៉ោង និង៥០នាទីប៉ុណ្ណោះ។ ផ្លូវរថភ្លើងថ្មីនេះ ចំណេញពេលវេលាធ្វើដំណើរ បានច្រើនជាងមុន បើប្រៀបធៀបនឹងពេលបច្ចុប្បន្ន

គួរបញ្ជាក់ដែរថា ផ្លូវរថភ្លើងក្នុងរូងភ្នំនៅស្វីសនេះ មានប្រវែងរហូតដល់ ៥៧គីឡូម៉ែត្រ និងវែងជាងផ្លូវរថភ្លើង ក្នុងរូងភ្នំ Seikan Tunnel នៅជប៉ុន មានប្រវែងតែជាង ២៣គីឡូម៉ែត្រ ដែលសាងសង់ឡើងដើម្បីភ្ជាប់ពី កោះ Honshu ទៅកាន់ភាគខាងជើង កោះ Hokkaido ៕



សកម្មភាព កម្មករប្រើម៉ាស៊ីនធំៗ ទម្លុះថ្មភ្នំ និង ធ្វើការក្នុងរូងភ្នំ


ទីតាំង ដែលផ្លូវរថភ្លើងក្នុងរូងភ្នំ ត្រូវសាងសង់

វីដេអូ ដំណើរការ សាងសង់ផ្លូវរថភ្លើងក្នុងរូងភ្នំ 


ប្រភព asiantown

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]