ជាថ្មីម្តងទៀតសំរាប់ជនជាតិអូស្រ្តាលី ក្នុងការបង្ហាញ ទៅកាន់ពិភពលោកថា ពួកគេល្អលើសគេ ទាំងការ​ផឹកស៊ីនិង​រកការសប្បាយ។

នៅយប់ថ្ងៃទី ២៤​ ខែ​ មិថុនា ឆ្នាំ២០១២​ ជនជាតិអូស្រ្តាលីចំនួន ១០០០​ នាក់បានរួមគ្នាបំបែកនូវកំនត់ត្រាពិភពលោក​នៃ ចំនួនមនុស្សដែលច្រើនលើសគេ​ ក្នុងការស្លៀកសំលៀកបំពាក់ជាលក្ខណៈក្រុ​ម​​​ ដើម្បីធ្វើការគាំទ្រ​ក្រុមកីឡាអូឡាំពិក​របស់ប្រទេសអូស្រ្តាលី។

ព្រឹត្តិការណ៍នេះបានកើតឡើងនៅក្នុងបារ Windmill នៅចក្រភពអង់គ្លេស។​ អ្នកគ្រប់គ្រងក្រុម លោក Louisa​Galligani ​​បាននិយាយថា ព្រឹត្តិការណ៍នេះគឺបានរីកសាយភាយពីមាត់មួយទៅមាត់មួយ​ និង​ តាមរយៈបុគ្គលិក​​ដែល​ត្រូវបានប៉ាន់ស្មាននាចុងយប់នោះថាបានទាក់ទាញ មនុស្សចំនួន ២០០០​នាក់ផ្សេងទៀត។

ជនជាតិអូស្រ្តាលី ១០០០នាក់ដំបូងគឺទទួលបា​ន​ នូវកាបូបដ៏ស្រស់ស្អាតមួយដែលក្នុងនោះមាន​អាវយឺតពណ៍លឿង,​ ខោខ្លីពណ៍ខ្មៅ,​ និងស្រោមជើងពណ៍លឿង។ ពួកគេក៏ត្រូវបានធ្វើការទាក់ទាញអោយចូល ទៅក្នុងបារជាមួយនឹងការ សង្ឃឹមថានឹងទទួលបាននូវ​ សាច់ក្រកមួយ​ និង​ ស្រាបៀរមួយកំប៉ុង free (ប៉ុន្តែពួកគេត្រូវធ្វើការបង់ប្រាក់សំរាប់ថ្លៃទាំងនោះ) ។

Jack Brockbank,​​ចៅក្រមកាត់ក្តីរបស់​Guinness World Book បាននិយាយថា ពេលវេលាដែលលំបាកជាងគេគឺ​ការ​រក្សាមនុស្សទាំង ១០០០នាក់ នោះអោយនៅស្ងៀមរយៈពេល ១០​ នាទី ដើម្បីធ្វើការកត់ត្រាអោយទៅជាកំនត់ត្រាពិភពលោក។

កំនត់ត្រាពិភពលោកមុនគឺបានធ្វើឡើងនៅក្នុងឆ្នាំ​ ២០០៧ ជាមួយនឹងមនុស្ស ៥៧៦ នាក់ដែលបាន​ ពាក់​នូវសំលៀកបំពាក់​ Volleyball។

ការខំព្យាយាមគឺបានធ្វើឡើងនាយប់​ក្នុងទីក្រុងឡុង​សំរាប់ការរៀបចំក្រុមមនុស្សអោយទៅជារូបរាងអក្សរ​"G'day"

ដែលចំនាយពេលអស់មួយម៉ោងក្នុងការរៀបចំអោយទូរទស្សន៍ពេលព្រឹកធ្វើការចាក់ផ្សាយ។  Jak Brockbank បានបញ្ជាក់ថាចំនួនមនុស្សសរុបគឺមាន​ចំនួ​៩៣៥ នាក់។

Brett Keene,​វ័យ​២៧ឆ្នាំ​មកពីទីក្រុងស៊ីដនីបាននិយាយថា វាគឺអស្ចារ្យក្នុងការចូលរួមក្នុងកំនត់ត្រាពិភពលោក។​

“វាមានអារម្មណ៍ថាពិសេសដែលមានពួកយើងទាំងអស់គ្នានៅទីក្រុងឡុង។”

“ពួកយើងទើបតែបានបំបែកនូវកំនត់ត្រាពិភពលោក,​ សង្ឃឹមថា​កីឡាមួយចំនួនរបស់ពួកយើងក៏អាចធ្វីវាបានដូចគ្នា។”

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]