លោកអ្នកតែងតែធ្លាប់លឺមកហើយ នូវការ ជួល កង់ ជួលម៉ូតូសំរាប់ភ្ញៀវទេសចរណ៍ តែនៅពេលនេះនៅប្រទស Singapore មានជួល New iPad សំរាប់ភ្ញៀវទេសចរណ៍ហើយ ។ លោកអ្នកអាចជួលប្រើ New iPad នៅក្នុងប្រទេស Singapore ដោយមានការភ្ជាប់មកជាមួយបណ្តាញសេវា 3G ផងដែរ ដែលលោកអ្នកអាចប្រើប្រាស់ដោយមិនកំណត់ទិន្នន័យ ។ សំរាប់លោកអ្នកដែលជាភ្ញៀវទេសចរណ៍ ចង់ធ្វើដំណើរទៅកាន់ប្រទេស Singapore នោះអាចចូលទៅជួលបាន New iPad ទុកជាមុនជាមួយគេហទំព័រ touristpads ដែលតម្លៃជួល New iPad នោះគឺ $30 ក្នុងមួយថ្ងៃ នឹងយកទៅជូនលោកអ្នកដល់ព្រលានយន្តហោះ រឺ ក៍យកទៅជូនដល់ Hotel តាមដែលលោកអ្នកត្រូវការ។ នៅក្នុង New iPad នោះមានកម្មវិធីល្អៗសំរាប់ភ្ញៀវទេសចរណ៍ដែលចាំបាច់ប្រើដូចជា Instagram, Twitter, Skype រឺសូម្បីតែតំបន់ទេសចរណ៍ដូចជា Your Singapore Guide, Hungry Go Where, Eat Hawker ហើយនឹង Go There ... ជាដើម ។
ប្រសិនបើលោកអ្នកចង់ដឹង iPhone 5 បង្ហាញខ្លួននៅថ្ងៃណា សូមចុច Like ខ្ញុំបាទនៅក្នុង Facebook នៅទីនេះដើម្បីទទួលដំណឹងបានមុនគេ

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]