ចិន៖ រថយន្តមួយគ្រឿង ដែលដឹកកូនមាន់ ប្រមានជាង ១ម៉ឺនក្បាល បានក្រឡាប់ នៅលើមហាវិថីមួយ ក្នុងប្រទេសចិន។

តាមសារព័ត៌មាន បានឲ្យដឹងថា អ្នកបើកបររថយន្ត ពុំមានគ្រោះថ្នាក់អ្វីទេ ប៉ុន្តែកូនមាន់ ដែលនៅលើរថយន្តនោះ មិនមានសំណាង ដូចអ្នកបើកបរឡើយ។

បន្ទាប់ពីរថយន្ត ដ៏ធំមួយគ្រឿងនោះ បានក្រឡាប់ សត្វមាន់តូចៗ ទាំងនោះបានកំពប់ ខ្ចាយពាសពេញ នៅលើផ្លូវ ហើយរឿងកាន់តែ អាក្រក់ជាង នេះទៅទៀត គឺអ្នកធ្វើដំណើរ ដែលបានឆ្លង កាត់ទីនោះ បានឃើញបែបនេះ មិនត្រឹមតែមិនជួយ ម្ចាស់រថយន្ត និងកូនមាន់ ទាំងនោះទេ ពួកគេបែរជា ចាប់កូនមាន់ ដាក់ចូលថង់ផ្លាស្ទិច ចានដែក និងឡាំង ទៅផ្ទះរៀងៗខ្លួនទៅវិញ៕








ប្រភព៖ បរទេស

ដោយ៖ អេរិច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]