ភ្នំពេញ៖ តារាសម្តែងល្បីឈ្មោះបង្គួរ ក្នុងពិភពសិល្បៈ កញ្ញា ពេជ្រ ថាវរ៉ា កាលពីថ្មីៗកន្លងមកនេះបានបង្ករការភ្ញាក់ផ្អើល និងរន្ធត់ចិត្តខ្លាំង ស្របពេលរូបថតក្នុងហេតុការណ៍ នៃការតាមបាញ់សម្លាប់ ត្រូវបានបែកធ្លាយ ធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ មានការយល់ច្រឡំស្មានថា ហេតុការណ៍គ្រោះថ្នាក់នេះ ជារឿងពិត។

ប៉ុន្តែបើតាមការកត់សម្គាល់ ភាពភ្ញាក់ផ្អើលនេះ ក៏ត្រូវបានស្ងប់ស្ងាត់ ទៅវិញភ្លាមៗផងដែរ បន្ទាប់ពីមានការចេញមកស្រាយបំភ្លឺ ដោយផ្ទាល់ មាត់ពីសំណាក់ម្ចាស់ខ្លួន កញ្ញា ពេជ្រ ថាវរ៉ា ថាពុំមែនជារឿងពិត ជាក់ស្តែងនោះឡើយ ព្រោះរូបភាព នៃការបាញ់សម្លាប់នេះ វាគ្រាន់តែសកម្មភាពមួយ ក្នុងការថតសម្តែងខ្សែភាពយន្ត កាលពីអំឡុងឆ្នាំ២០១៣ប៉ុណ្ណោះ។

កញ្ញា ពេជ្រ ថាវរ៉ា ត្រូវបានគេដឹងថា នាងក៏ជាតារាសម្តែង សម្បូររឿងអាស្រូវខាងជីវិតស្នេហា ច្រើនជាងការងារសិល្បៈផងដែរ។ ពេជ្រ ថាវរ៉ា ពេលនេះបើទោះបី ជារឿងរ៉ាវគេយល់ច្រឡំ ជុំវិញមានខ្មាន់កាំភ្លើង តាមបាញ់សម្លាប់ជីវិតដល់មុខផ្ទះនោះ ទើបតែរសាត់កន្លង ផុតទៅយ៉ាងណាក្តី ថ្មីៗនេះស្រាប់តែ ធ្លាយដំណឹងដ៏រសើបទៀតថា បច្ចុប្បន្ន តារារូបនេះ កំពុងតែពពោះមានកូនក្នុងផ្ទៃ។

ប្រភពមួយចំនួន បានដាក់ការសង្ស័យថា បើសង្កេតមើលឃើញ ទៅលើតារាសម្តែង កញ្ញាពេជ្រ ថាវរ៉ា មួយរយៈពេលចុងក្រោយនេះ ដូចមានភាពខុសប្លែកខ្លាំង។ មិនតែប៉ុណ្ណោះ ថ្មីៗនេះនាងកាន់តែធ្វើឲ្យមហាជនមានភាពភ្ញាក់ផ្អើលខ្លាំង ក្រោយពីមានដំណឹងថា ថាវរ៉ា កំពុងសម្ងំលាក់ខ្លួន មានផ្ទៃពោះស្ងាត់ៗ ដោយមិនទាន់រៀបការ បង្ហាញមុខស្វាមីជាសាធារណៈ។

គេហទំព័រ LookingTODAY កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥នេះ មិនទាន់ទំនាក់ទំនង ដើម្បីសុំការបំភ្លឺពីកញ្ញា ពេជ្រ ថាវរ៉ា បាននៅឡើយទេ។ ដូច្នេះ LookingTODAY សង្ឃឹមថា កញ្ញា ពេជ្រ ថាវរ៉ា នឹងចេញមុខបកស្រាយ ចំពោះរឿងនេះ ដើម្បីឲ្យមហាជនបានដឹងច្បាស់ ការពិតនៅពេលក្រោយ។

សូមបញ្ជាក់ថា តារាសម្តែងស្រីសាច់សខ្ចីរូបនេះ កន្លងមកក៏ធ្លាប់បញ្ចេញ អារម្មណ៍ពិតជាច្រើន តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលពេលខ្លះនាង បានប្រកាសជាសារធាណៈថា នាងឈឺចាប់ចំពោះរឿងស្នេហាព្រោះត្រូវ អភ័ព្វស្នេហ៍ម្តងជាពីរដង ដោយសារតែស្រលាញ់ ប៉ះចំមនុស្សប្រុសមិនស្មោះស្នេហ៍ រហូតធ្វើឲ្យនាងស្ទើរក្លាយ ជាមនុស្សឆ្កួតម្តងៗ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែធ្លាយដំណឹង មានផ្ទៃពោះរបស់នាង គួរឲ្យភ្ញាក់ផ្អើលបែបនេះទៅវិញ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]