ថៃ៖ ដើម្បីទាក់ទាញ ការទស្សនា របស់ទស្សនិកជន ថ្មីៗនេះមានវត្ត មានវីដេអូ ពាណិជ្ជកម្មជាច្រើន បានតែងជាសាច់រឿងខ្លីៗ ដោយមានបង្កប់ នូវសាច់រឿងអប់រំ និងកំសត់ ធ្វើឲ្យអ្នកទស្សនា ទប់ទឹកភ្នែកមិនបាន។

ខ្សែវីដេអូមួយ ដែលជាវីដេអូ អប់រំផង និងផ្សាយពាណិជ្ជកម្មផងរបស់ ប្រទេសថៃ បានទាក់ទាញ អ្នកទស្សនារហូត ដល់ជាងមួយ លាននាក់ បន្ទាប់ពីការ Upload ក្នុងហ្វេសប៊ុក ត្រឹមរយៈពេល មួយថ្ងៃប៉ុណ្ណោះ។ វីដេអូនេះនិយាយ អំពី បុរសចំណាស់ម្នាក់ មានជម្លោះជា មួយនឹងជន អនាថាម្នាក់ ដែលតែងតែ មកដេកពីមុខហាង របស់គាត់ជារៀងរាល់ថ្ងៃ។ គាត់តែងតែ ស្រែកជេរបណ្តេញ ជនអនាថានោះ មិនឲ្យដេក រឺនៅក្បែរហាង របស់គាត់ ដោយកាយវិការ ហិង្សា ផ្សេងៗ។ ប៉ុន្តែចាប់ពីថ្ងៃមួយ គាត់ក៏លែងឃើញ ជនអនាថា នោះនៅក្បែរហាង របស់គាត់ទៀត។ បុរសចំណាស់នោះ មានការងឿង ឆ្ងល់ក៏បានបើក កាម៉េរ៉ាសុវត្ថិភាព ដែលដាក់នៅមុខ ហាងរបស់គាត់ មើលថាតើមាន អ្វីកើតឡើងទើបបាត់ ជនអនាថានោះ។ ការពិត ដែលបានបង្ហាញ នៅក្នុងកាម៉េរ៉ា សុវត្ថិភាពរបស់គាត់ បានធ្វើឲ្យបុរសចំណាស់នោះ ស្រែកយំ និងស្តាយក្រោយជាខ្លាំង។ 

គួរបញ្ជាក់ផងដែរថា ខ្សែវីដេអូនេះ មិនត្រឹមតែធ្វើ ឲ្យអ្នកទស្សនា នៅប្រទេសថៃ មានការរញ្ជួល ចិត្តប៉ុណ្ណោះទេ ប៉ុន្តែអ្នកប្រើប្រាស់ នៅក្នុងប្រទេស កម្ពុជាក៏បាន ធ្វើការចែកចាយ និងបញ្ចេញ អារម្មណ៍ក្តុកក្តួល របស់ខ្លួនចំពោះ វីដេអូ នេះផងដែរ។ ចង់ដឹងថាមូល ហេតុអ្វីបានជា ធ្វើឲ្យទស្សនិកជន ទប់ទឹកភ្នែក មិនបានដូចនេះ សូមទស្សនា វីដេអូខាងក្រោម៖





ប្រភពវីដេអូ៖ Facebook

ដោយ៖ អេរិច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]