ចិន៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន ជាពិសេសគឺបុរសៗ ទៅចោមរោមមើលនាង នៅពេលដែលនាងកំពុង អង្គុយបកក្តាមដោយដៃផ្ទាល់ របស់នាងឲ្យទៅបុរសសង្ហាម្នាក់ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ហើយអ្វីដែលរឹតតែ ធ្វើឲ្យមានការភ្ញាក់ផ្អើល ខ្លាំងទៀតនោះគឺថា វាជាការងារថ្មីប្លែកមួយ របស់នារីម្នាក់នោះផ្ទាល់។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា តាមពិតទៅនារីវ័យក្មេងម្នាក់នោះ ធ្លាប់ធ្វើជានារីអាកាសចរ តែក្រោយមកនាងស្រាប់តែ នឹកឃើញបើកនូវ អាជីវកម្មថ្មីមួយ ដែលកម្រនឹងមានពីមុនមក នោះគឺការបម្រើ “សេវាកម្មបកក្តាម” ហើយនាងក៏បាន ប្រកាសបើក អាជីវកម្មមួយនេះ តាមរយៈវេបសាយអនឡាញ របស់ចិន Taobao។


នារីវ័យក្មេងម្នាក់នោះ កំពុងបម្រើសេវាកម្មបកក្តាម ឲ្យអតិថិជនរបស់ខ្លួន

ក្រោយពីបានឃើញ សេវាកម្មថ្មីប្លែកនេះរួច បុរសសង្ហាម្នាក់ និងអាចជាអតិថិជនដំបូង របស់នាងផងនោះ ក៏បានសម្រេចចិត្ត ជួលនូវសេវាកម្មមួយនេះ ក្នុងតម្លៃ៤០ដុល្លារ ហើយក៏បាននាំនាង ទៅកាន់ភោជនីយដ្ឋានលក់ គ្រឿងសមុទ្រមួយ នៅក្នុងទីក្រុង Hangzhou របស់ប្រទេសចិន ជាទីកន្លែងដែល ធ្វើឲ្យមនុស្សជាច្រើន ភ្ញាក់ផ្អើលចំពោះរឿងរ៉ាវមួយនេះ។ បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ក្រៅពីថ្លៃសេវាកម្ម ៤០ដុល្លារ ហើយនោះក៏មាន ការគិតប្រាក់បន្ថែមផ្សេងទៀត ក្នុងនោះមានដូចជា បកក្តាមអស់មួយ ត្រូវគិតប្រាក់១.៥០ដុល្លារ បន្ថែម បូករួមនិង ០.៧៥ដុល្លារផ្សេងទៀត សម្រាប់ការបញ្ចុក។

ជាមួយគ្នានេះដែរ ស្រីស្អាតម្នាក់នេះ ក៏បាននិយាយថា “ខ្ញុំបានលាឈប់ពីការងារ ជានារីអាកាសចរ របស់ក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីស្វែងរកនូវការងារ ក្រៅម៉ោងមួយដែល ពោរពេញដោយសេរីភាព ហើយសម្រាប់ការងារថ្មីមួយនេះ គឺខ្ញុំចូលចិត្តវាខ្លាំងណាស់”។

គួរបញ្ជាក់ផងដែរថា នេះគឺជាសេវាកម្មមួយ ដែលប្លែកនិងកម្រមានពីមុនមក ហើយក៏បានធ្វើឲ្យ មនុស្សជាច្រើន ចាប់អារម្មណ៍ខ្លាំងផងដែរ ជាពិសេសគឺបុរសៗតែម្តង៕

ចុះប្រិយមិត្តវិញ ចង់សាកល្បងសេវាកម្ម បែបនេះដែរទេ?

មនុស្សជាច្រើន កំពុងចោមរោមមើលនាង ព្រោះតែចាប់អារម្មណ៍សេវាកម្ម ថ្មីប្លែកមួយនេះ៖






ប្រភព៖ Shanghaiist

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]