ប្រេស៊ីល៖ នារីជនជាតិប្រេស៊ីលម្នាក់ បានតទល់ដោយ ចាប់ផ្តួលបុរសមាឌធំ ទៅលើចិញ្ចើមផ្លូវ ហើយយកភ្លៅរបស់នាងគាប.ក បុរសនោះ ជាប់រើខ្លួនមិនរួច។
 
នារីជនជាតិប្រេស៊ីលកំពុងគាប.កបុរសមាឌធំម្នាក់

បុរសដែលគេមិន ស្គាល់អត្តសញ្ញាណ មានមាឌធំជាងនាង សឹងតែ២ដងឯណោះ បានដើរចេញមកស្រែកឡូឡាក្រៅ ក្លឹបកំសាន្តឈ្មោះ La Musique ស្ថិតក្នុងប្រទេសប្រេស៊ីល។ នៅក្នុងវីដេអូប្រមាណ ២នាទី បង្ហាញពី នារីខាងលើ ដែលទំនងជាចេះ ក្បាច់គុន បានផ្តួលគូប្រជែងនាង ដោយគាប.ក ជាប់នៅនឹងភ្លៅ។

ពីដំបូង គេឃើញបុរសមាឌធំដែល ពោរពេញដោយកំហឹងបាន ដោះអាវយឺតពណ៌ខ្មៅ របស់គេចេញ ព្យាយាម បង្អួតសាច់ដុំរបស់ខ្លួន។ បុរសរូបនោះ ហាក់ចង់បង្កើតការវាយតប់ ខណៈមនុស្សជាច្រើនផ្សេង ទៀតព្យាយាម ទប់ស្កាត់រូបគេកុំឲ្យមាន អំពើហិង្សាកើតឡើង។ ក្រោយមកមាននារីម្នាក់ បានយកដៃ ចាប់បុរសនោះជាប់ បើទោះជាគេប្រឹងរើយ៉ាងណាក៏មិនរួច រហូតនាងអាច ផ្តួលរូបគេ ទៅលើផ្លូវតែម្តង។

មនុស្សម្នាដែលឈរមើល ហេតុការណ៍នោះបាននាំគ្នា សំដែងការអបអរ ដែលនារីរូបនោះ អាចទប់ស្កាត់កុំឲ្យមានហិង្សា កើតឡើងដូច្នោះ។ ជាង៤០វិនាទី នាងបានគាប.ក បុរសនោះជាប់ ដោយមិនអាចឲ្យគេ តបតបាន ហើយទីបំផុតក៏មាន បុរសម្នាក់ផ្សេងទៀត ពាក់អាវពណ៌ប្រផេះ ចូលមកបំបែកពួកគេទាំងពីរចេញ៕


ទិដ្ឋភាពមុនជំលោះកើតឡើង

បុរសម្នាក់ពាក់អាវពណ៌ប្រផេះព្យាយាមបំបែកពួកគេចេញ

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]