ភ្នំពេញ៖ តារាសម្តែង និងជាពិធីករ ប្រចាំស្ថានីយ៍ទូរទស្សន៏បាយ័ន លោក ជា សុវណ្ណារិទ្ធ កំពុងតែសប្បាយរីករាយ យ៉ាងខ្លាំង ខណៈពេលដែល លោកនឹងបានក្លាយជា ឪពុកគេ នៅខែក្រោយនេះ។

ស្របពេលជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា នេះ លោក ជា សុវណ្ណារិទ្ធ ក៏បានបង្ហោះរូបថត បីទារកមួយសន្លឹក នៅលើបណ្តាញសង្គម ហ្វេសប៊ុក ជាមួយនឹងសារ ដែលសរសេរថា «រៀនបីកូនគេសិន ខែក្រោយបានបីកូនខ្លួនឯង» ដែលបង្ហាញឲ្យឃើញថា លោកពិតជាចង់ ឃើញមុខ កូនរបស់ខ្លួន ក្នុងពេលឆាប់ៗ នេះណាស់។

ជាមួយគ្នានេះដែរ មានមនុស្សជាច្រើន បានកោតសរសើរ ចំពោះគូស្វាមីភរិយា របស់លោក ជា សុវណ្ណារិទ្ធ ដែលចេះស្រលាញ់ និងមើលថែគ្នា ខណៈអ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក បាននាំគ្នាំ ចូលរួមត្រេកអរ និង កោតសរសើរ ចំពោះលោក ជា សុវណ្ណារិទ្ធ យ៉ាងខ្លាំង ដោយបាននិយាយថា លោកពិតជាស្វាមីល្អមែន៕






ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]