អូស្ត្រាលី៖ ក្រពើដ៏ធំសម្បើមមួយក្បាល បានហែកជើងក្រពើ មួយផ្សេងទៀតដែលនៅ កន្លែងតែមួយ ស៊ីយ៉ាងសាហាវ​ ស្រស់ៗក្នុងអំឡុងពេលគេ បោះចំណីឲ្យពួកវាស៊ី ក្នុងសួនសត្វ។

តាមរយៈឃ្លីបវីដេអូ ដ៏រន្ធត់មួយដែលមានរយៈពេល ១៦វិនាទី បានបង្ហាញពី ភាពសាហាវរបស់សត្វក្រពើ ដ៏ធំមួយក្បាល បានហែកជើងគ្នា ឯងស៊ីស្រស់ៗ ទាំងគ្នាកំពុងតែវារ ដើម្បីទៅស៊ីចំណី ដែលគេបោះឲ្យ ដែលធ្វើឲ្យភ្ញៀវចូលមកទស្សនា នៅក្នុងសួនសត្វ នៃប្រទេសអូស្ត្រាលី នេះ មានភាពភ្ញាក់ផ្អើល និងលាន់មាត់គ្រប់ៗគ្នាផងដែរ។

ទិដ្ឋភាពពេលដែលវាកំពុងខាំហែកជើងគ្នាវាស៊ី

គួរបញ្ជាក់ថា ហេតុការណ៏មួយនេះ កើតឡើងនៅពេលដែលគេបោះត្រីមួយក្បាល ឲ្យក្រពើទាំងនោះស៊ី ហើយក្រពើបីក្បាលផ្សេង ទៀតរត់សំដៅ ទៅរកត្រីដែលគេបានបោះ តែដោយឡែកតែ ក្រពើមួយក្បាលនោះបែរត្រលប់ខ្លួនជាច្រើនជុំ ដើម្បីបកមក ខាំហែកជើង ក្រពើគ្នាវាស៊ីយ៉ាងព្រៃផ្សៃទៅវិញ៕

តោះចង់ដឹងកាន់តែច្បាស់ថា វាជាក់ស្តែងប៉ុណ្ណានោះសូមទស្សនាឃ្លីបវីដេអូទាំងអស់គ្នា៖

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]